វៀតណាមសន្យាចូលរួមយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ានសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

(VOVWORLD) -  នាថ្ងៃទី ៣ ខែមេសា កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់តំបន់  ស្តីពីការធ្វើសមកាលកម្មនូវផែនការពាណិជ្ជ កម្មនិងសន្តិសុខ ដែលជួយឧបត្ថម្ភគោលដៅអាស៊ាន ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣ និង ទី៤ មេសា នៅទីក្រុងបាងកកប្រទេសថៃ។

វៀតណាមសន្យាចូលរួមយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ានសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន - ảnh 1 គណៈប្រតិភូវៀតណាមដែលបានចូលរួមក្នុងកិច្ចប្រជុំ 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលថៃ សហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកអំពីការបង្ការប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) និងមានការរចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាននិងដៃគូសន្ទនាមួយចំនួន។ កិច្ចប្រជុំនេះត្រូវផ្តោតលើការពិភាក្សា ស្តីពីបញ្ហាការគ្រប់គ្រងព្រំដែន ដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខសំខាន់ៗ នៅក្នុងដំណើរការបើកទូលាយសេដ្ឋកិច្ចនៅក្នុងតំបន់។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានលើកឡើងថា បទ ឧក្រិដ្ឋឆ្លងដែនឆ្លងកាត់ព្រំដែន បានគំរាមកំហែងផ្ទាល់ដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ជានិយាយរួមនិងវៀតណាមនិយាយដោយឡែក។ ហេតុដូច្នេះ ប្រទេសអាស៊ានទាំងអស់ ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធិភាព ជាមួយឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

ឧត្តមសេនីយ៍ឯក លោក Nguyen Van Thanh ក៏បានលើកសំណើរមួយចំនួន សំដៅ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដូចជា: ការកែលម្អប្រព័ន្ធឯកសារច្បាប់នៅក្នុងវិស័យបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន និងបង្កើនការផ្លាស់ប្តូរព័ត៌ មាន ក៏ដូចជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់អាស៊ានជា ដើម។

ចំពោះការសន្យារបស់វៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Van Thanh បានសង្កត់ធ្ងន់ថា ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន, វៀតណាម ប្តេជ្ញាចូលរួមយ៉ាងពេញលេញរាល់ក្របខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ាននិយាយរួមនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេស ធានាសូចនាករសន្តិសុខនិងសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ