វៀតណាមសន្យាជួយឧបត្ថម្ភបណ្តាប្រទេសអាហ្វ្រិកធានាសន្តិសុខស្បៀងអាហារ

វៀតណាមសន្យាជួយឧបត្ថម្ភបណ្តាប្រទេសអាហ្វ្រិកធានាសន្តិសុខស្បៀងអាហារ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងជើង)


(VOVworld)-នាថ្ងៃទី៥ឧសភា ថ្លែងមតិក្នុងសម័យពិភាក្សារួមស្តីអំពី “កសិកម្មនិងសន្តិ
សុខស្បៀងអាហារទ្វីបអាហ្វ្រិក” ដែលស្ថិតក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់ រដ្ឋមន្រ្តី
លើកទី១ សំដៅពិនិត្យមើលការអនុវត្តន៍លទ្ធផលរបស់សន្និសីទជាន់ខ្ពស់​តូក្យូស្តី
អំពីការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក (TICAD-5) ឯកអគ្គរដ្ឋទូត Le Huy Hoang ជា ដំណាង
វៀតណាមចូលរួមសន្និសីទនេះបានសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាពនៃបណ្តាគំរោង
ការណ៍ត្រីភាគី ដែលវៀតណាមបានអនុវតន៍នាពេលថ្មីៗនេះតាម  ប្រភពហិរញ្ញវត្ថុ
របស់ JICA ជប៉ុន។ លោក Le Huy Hoang អះអាងថា ដោយឈរ លើក្របខ័ណ្ឌ
បណ្តាជោគជ័យនាពេលកន្លងទៅ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមក្នុង ការបើកទូលាយរូបសណ្ឋានសហប្រតិបត្តិការនេះ​ទៅកាន់ប្រទេសដទៃក្នុងតំ បន់។ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះដំណើការ TICAD និងសន្យាថា បញ្ចូនជំនាញការ
ពូកែអំពីកសិកម្ម ចិញ្ជឹមជលផលក៏ដូចជាវិស័យផ្សេងៗទៀតដើម្បីជួយ បណ្តាប្រ
ទេសអាហ្វ្រិកធានាសន្តិសុខស្បៀងអាហារ អភិវឌ្ឍន៍ប្រកបដោយ ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ