វៀតណាមសន្យាបង្កល្ខណៈងាយស្រួលបំផុតដល់វិនិយោគិនជប៉ុន

(VOVWORLD) -លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានថ្លែងថានៅប្រទេសវៀតណាម ជប៉ុនត្រូវបានគេចាត់ទុកថាជាដៃគូនិងវិនិយោគិនយុទ្ធសាស្ត្រដ៏សំខាន់ៗរបស់វៀតណាម ដោយមានគម្រោងវិនិយោគប្រកបដោយគុណភាពនិងប្រ សិទ្ធភាព។ 
វៀតណាមសន្យាបង្កល្ខណៈងាយស្រួលបំផុតដល់វិនិយោគិនជប៉ុន - ảnh 1 លោកឯកអគ្គរដ្ឋទូត Vu Hong Nam (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៩ ខែកញ្ញា អញ្ជើញថ្លែងនៅក្នុងសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មជាមួយខេត្ត Dong Nai នៅទីក្រុងតូក្យូនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam បានអះអាងថារដ្ឋាភិបាលវៀតណាមសន្យាបង្កល្ខណៈងាយស្រួលបំផុតដល់វិនិយោគិនជប៉ុន ដែលមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

លោកឯកអគ្គរដ្ឋទូត Vu Hong Nam បានថ្លែងថានៅប្រទេសវៀតណាម ជប៉ុនត្រូវបានគេចាត់ទុកថាជាដៃគូនិងវិនិយោគិនយុទ្ធសាស្ត្រដ៏សំខាន់ៗរបស់វៀតណាម ដោយមានគម្រោងវិនិយោគប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ 

គម្រោងវិនិយោគរបស់ជប៉ុនមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមប៉ុណ្ណោះទេថែមទាំងជួយបង្កើតការងារធ្វើដល់ប្រជាជននិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិទៀតផង។ ចំពោះខេត្ត Dong Nai

លោក Vu Hong Nam បានបង្ហាញនូវជំនឿជាក់ថា ជាមួយការអនុវត្តគំរោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងយុទ្ធសាស្ត្រទាក់ទាញវិនិយោគរបស់ខេត្តនោះ Dong Nai ក្លាយជាគោលដៅទាក់ទាញថែមទៀតចំពោះវិនិយោគិនបរទេសជាពិសេសអ្នកវិនិយោគជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ