វៀតណាមស្នើរដំណោះស្រាយមួយចំនួនចំពោះបញ្ហាអន្តោប្រវេសន៍នៅ IPU-133


វៀតណាមស្នើរដំណោះស្រាយមួយចំនួនចំពោះបញ្ហាអន្តោប្រវេសន៍នៅ IPU-133 - ảnh 1
វៀតណាមស្នើរដំណោះស្រាយមួយចំនួនចំពោះបញ្ហាអន្តោប្រវេសន៍នៅ IPU-133 (AFP)


Vovworld-ចាប់ពីថ្ងៃទី១៧ដល់២១តុលា គណៈប្រតិភូសមាជិកសភាវៀត
ណាមដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tran
Van Hang បានចូលរួមមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣៣ (IPU-
133) នៅក្រុង ហ្សឺណែវស្វីស។ ថ្លែងមតិនៅសម័យប្រជុំពេញអង្គ ប្រធានគណៈ
កម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tran Van Hang បានសង្កត់ធ្ងន់ថា បញ្ហា
ជនអន្តោប្រវេសន៍អន្តរជាតិជះឥទ្ធិពលជាច្រើនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
វប្បធម៍នៃប្រទេសនីមួយៗ។ វៀតណាមស្នើរដំណោះស្រាយមួយចំនួនចំពោះ
បញ្ហាអន្តោប្រវេសន៍សំដៅរួមចំណែកទៅក្នុងការខំប្រឹងប្រែងរួមរបស់សហគមន៍
អន្តរជាតិដូចជា សហគមន៍អន្តរជាតិត្រូវសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ
ក្នុងការដោះស្រាយកំចាត់មូលហេតុដែលបង្កឡើងរលកភៀសខ្លួនអន្តោប្រវេសន៍។
អង្គការសហប្រជាជាតិអង្គការអន្តរជាតិនិងដំបន់នានាត្រូវដើរតួនាទីសំខាន់ក្នុង
ការជួយឧបត្ថម្ភបណ្ដាប្រទេសកែលំអរលក្ខណៈសេដ្ឋកិច្ចសង្គមស្វែងរកដំណោះ
ស្រាយនយោបាយសម្រុះសម្រួលជំលោះជួយឧបត្ថម្ភបណ្ដាប្រទេសដែលរង
ឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិអន្តោប្រវេសន៍។
ក្រៅពីប្រធានបទអន្តោប្រវេសន៍នោះ បណ្ដាសមាជិកសភា IPU-133 ក៏បាន
ពិភាគ្សាអំពីការប្រឆាំងភេរវកម្ម អនុម័តលើសេចក្តិសំរេចចិត្តស្ដីពីប្រជាធិបតេយ្យ
និងការពារភាពបុគ្គលនិងសេរីភាពបុគ្គលក្នុងសម័យកាលបច្ចេកទេស Digital៕

ប្រតិកម្មទៅវិញ

ផ្សេងៗ