វៀតណាមស្នើឱ្យក្រុមហ៊ុន Pfizer សហការក្នុងការផលិតវ៉ាក់សាំងព្យាបាលជំងឺកូវីដ ១៩

(VOVWORLD) - ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំនៅសហរដ្ឋអាមេរិក។ 

គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាពេលថ្មីៗនេះបានជួបធ្វើការជាមួយលោក Stephen Claeys - នាយកជាន់ខ្ពស់នៃគោលនយោបាយពាណិជ្ជកម្មរបស់ Pfizer  អំពីកិច្ចសហប្រតិបត្តិការរវាង Pfizer  ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំនៅសហរដ្ឋអាមេរិក។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc នៃប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ Pfizer ចំពោះវៀតណាមដោយស្នើឱ្យ Pfizer បំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដោយផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ គ្រប់គ្រាន់ក្នុងឆ្នាំ ២០២១ នេះ និងបន្តពិភាក្សាជាមួយទីភ្នាក់ងារវៀតណាមអំពីការផ្គត់ផ្គង់វ៉ាក់សាំងនៅឆ្នាំ ២០២២ ខាងមុខ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក៏បានស្នើឲ្យ Pfizer សហការជាមួយវៀតណាមក្នុងការផលិតថ្នាំដើម្បីព្យាបាលជំងឺកូវីដ ១៩ និងលើកកម្ពស់វ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងមានសុវត្ថិភាពសម្រាប់កុមារ។

លោកឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំ ដូចជា ហ្វីលីពីននិងសិង្ហបុរីបានចែករំលែកទស្សនៈរបស់វៀតណាមអំពីការដែល Pfizer គួរតែសាងសង់មូលដ្ឋានផលិតកម្មនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានថាមពល។ លោកឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានបានផ្តល់អនុសាសន៍ឱ្យមានកិច្ចសហប្រតិបត្តិការត្រីភាគី រវាង Pfizer អាស៊ាននិងអាមេរិកក្នុងការបង្ការជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ស្នើរឲ្យ Pfizer បន្តគាំទ្រប្រទេសរៀនរស់នៅជាមួយជំងឺរាតត្បាតនិងការត្រៀមទប់ទល់ជាមួយជំងឺរាតត្បាតនាពេលអនាគត។

ចំណែកលោក Stephen Claeys បានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់បណ្តាប្រទេសអាស៊ានហើយបាននិយាយថា Pfizer នឹងអនុវត្តន៍តាមរាល់ការប្តេជ្ញាដែលបានចុះហត្ថលេខា រួមទាំងការប្តេជ្ញាចិត្តជាមួយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ