វៀតណាមស្នើឲ្យបង្កើនថែមទៀតនូវតួនាទីរបស់ AIPA

(VOVWORLD) - នាថ្ងៃទី១៦ កញ្ញា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីននោះ ពិធី ប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨ (AIPA ៣៨) បានប្រព្រឹត្តទៅដ៏ មហោឡារឹកក្រោមប្រធានបទ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរយ៉ាង ពេញលេញ”។
វៀតណាមស្នើឲ្យបង្កើនថែមទៀតនូវតួនាទីរបស់ AIPA - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងបទសន្ទរកថានៅសម័យប្រជុំលើកទី១ AIPA ៣៨ (រូបថត៖ TTXVN)

(VOVworld) - នាថ្ងៃទី១៦ កញ្ញា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីននោះ ពិធី ប្រារព្ធមហា សន្និបាតអន្តរសភាអាស៊ានលើកទី៣៨ (AIPA ៣៨) បានប្រព្រឹត្តទៅដ៏ មហោឡារឹកក្រោមប្រធានបទ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរយ៉ាង ពេញលេញ”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមដឹកនាំដោយសមាជិកា ការិយាល័យនយោបាយនិងជាអនុប្រធានអចិន្ត្រៃរដ្ឋសភាលោកស្រី Tong Thi Phong បានអញ្ជើញចូលរួមនិងថ្លែងបទសន្ទរកថានៅសម័យប្រជុំលើកទី១។ នៅ ទីនេះ លោកស្រី Tong Thi Phong ឲ្យដឹងថា ដើម្បីរួមវិភាគទានទៅក្នុងការ អភិវឌ្ឍន៍និងជោគជ័យរបស់អាស៊ានក៏ដូចជាអាស៊ាននោះ វៀតណាមលើកឡើង សំណើចំនួន៥ចំពោះ AIPA ក្នុងនោះសង្កត់ធ្ងន់ថា AIPA ចាំបាច់ត្រូវខំប្រឹងប្រែង ថែមទៀតរួមជាមួយអាស៊ានដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាជននៅថ្នាក់ជាតិនិងតំបន់ អំពីសារសំខាន់និងសកម្មភាពជាក់ស្ដែងរបស់ AIPA ក៏ដូចជាការ រួមវិភាគទានរបស់អង្គការអន្តរសភាតំបន់នេះចំពោះដំណើរការកសាង សហគមន៍អាស៊ាននិងនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជនអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ