វៀតណាមស្នើឲ្យបង្កើនវិធានការប្រតិបត្តិច្បាប់ ការពារជនស៊ីវីលនៅហៃទី
(VOVWORLD) - វៀតណាមថ្កោលទោសរាល់អំពើហឹង្សា ចាប់ជំរិតទារប្រាក់ របស់ក្រុមឧក្រិដ្ឋជននៅហៃទី ហើយស្នើឲ្យបង្កើនវិធានការប្រតិបត្តិច្បាប់ ការពារជន ស៊ីវិល ជាពិសេសគឺនារីនិងកុមារ។
ផ្ទះសម្បែងនៅហៃទីត្រូវបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត៧,២រិចទ័រកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី៤ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន ជួបប្រជុំដើម្បីផ្ទៀងស្ដាប់របាយការណ៍ស្ដីពីស្ថានភាពហៃទីនិងប្រតិបត្តិការរបស់ ការិយាល័យសម្របសម្រួលរបស់អ.ស.បប្រចាំហៃទី។ ថ្លែងនៅកិច្ចប្រជុំ អគ្គទីប្រក្សា អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បលោកស្រី Nguyen Phuong Tra បានសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពលំបាក និងចលាចលនៅហៃទី។ តំណាង វៀតណាមកត់សម្គាល់កិច្ចព្រមព្រៀងនយោបាយរវាងនាយករដ្ឋមន្រ្តីហៃទីជាមួយ បណ្ដាគណៈបក្សនយោបាយ អង្គការសង្គមស៊ីវិលអំពីការរៀបចំការបោះឆ្នោតក្នុងឆ្នាំ ២០២២ ហើយមានបំណងចង់ឲ្យភាគីពាក់ព័ន្ធនានាកំណត់វិស័យអាទិភាព ក្នុងនោះ ផ្ដោតសំខាន់ទៅលើទម្រង់និងពេលវេលាបោះឆ្នោត ធានាអត្រាស្ត្រីចូលរួមក្នុងជីវភាព នយោបាយចំនួន៣០%។ វៀតណាមថ្កោលទោសរាល់អំពើហឹង្សា ចាប់ជំរិតទារប្រាក់ របស់ក្រុមឧក្រិដ្ឋជននៅហៃទី ហើយស្នើឲ្យបង្កើនវិធានការប្រតិបត្តិច្បាប់ ការពារជន ស៊ីវិល ជាពិសេសគឺនារីនិងកុមារ។ វៀតណាមអំពាវនាវឲ្យអ.ស.ប អង្គការអន្តរជាតិ និងតំបន់បន្តជួយឧបត្ថម្ភហៃទីជំនះលើការលំបាកនាបច្ចុប្បន្នព្រមទាំងបញ្ជាក់សារជាថ្មី ម្ដងទៀតនូវការគាំទ្រចំពោះប្រជាជនហៃទីដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍ នៅហៃទីផងដែរ៕