វៀតណាមស្នើឲ្យពន្យាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និង​កិច្ចប្រជុំ​​ពាក់ព័ន្ធនានានៅ Da Nang

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែមិនា អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Nguyen Quoc Dung មានជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ាននិងនូវែលសេឡង់ដើម្បីប្រគល់ជូនសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនថ្នាក់ដឹកនាំអាស៊ាន។
វៀតណាមស្នើឲ្យពន្យាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និង​កិច្ចប្រជុំ​​ពាក់ព័ន្ធនានានៅ Da Nang - ảnh 1 រូបថត៖ chinhphu.vn

នៅចំពោះមុខស្ថានភាពជំងឺ COVID-19 មានការវិវត្តយ៉ាងស្មុគស្មាញនោះ នាថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារលិខិតជូនចំពោះថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងនូវែលសេឡង់ ដោយស្នើឲ្យពន្យាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦  កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នូវែលសេឡង់ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រ ព្រឹត្តិទៅនាថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នៅ Da Nang រហូតដល់ដំណាច់ខែមិថុនាឆ្នាំ ២០២០ ។

ក្នុងសារលិខិតផ្ញើជូនថ្នាក់ដឹកនាំនានា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា នាបច្ចុប្បន្ននេះ វៀតណាមបានបញ្ចប់ជាស្ថាពរការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ហើយ។ ថ្វីត្បិតតែដូច្នេះក៏ដោយ ការពន្យាពេលកិច្ចប្រជុំនេះ គឺពិតជាចាំបាច់ណាស់ ក្នុងបរិបទ ដែលជំងឺឆ្លង COVID-19 កំពុងរីករាល់ដាលនៅក្នុងតំបន់ និងនៅលើពិភពលោក ហើយអង្គការ សុខភាពពិភពលោក (WHO) បានប្រកាសថា COVID-19 គឺជាជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសដែលបានគាំទ្រនិងរួមដៃគ្នាជាមួយវៀតណាមក្នុងការជំរុញការកសាង សហគមន៍អាស៊ានមួយ ដែលតភ្ជាប់ និងបន្សាំដោយម្ចាស់ការ។ លោកបានអះអាងថាដោយការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកនោះ សហគមន៍អាស៊ានអាចជំនះពុះពារលើការសាកល្បង ធានាជីវភាពរស់នៅសុខសាន្តជូនប្រជាជន និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពសម្រាប់បណ្ដាប្រទេសជាសមាជិក។

នារសៀលថ្ងៃទី ១៩ ខែមិនា អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Nguyen Quoc Dung មានជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ាននិងនូវែលសេឡង់ដើម្បីប្រគល់ជូនសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ