វៀតណាមស្នើឲ្យ​អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

(VOVWORLD) - ក្នុងក្របខ័ណ្ឌវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ ២០២៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី ២៦ ខែមករា ប្រទេស ម្ចាស់ផ្ទះឡាវ និងប្រទេសចិនបានធ្វើជាសហអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន+៣ (ចិន ជប៉ុន និង កូរ៉េខាងត្បូង) លើក ទី ២៣។

ថ្លែងមតិនៅក្នុងសន្និសីទ រដ្ឋមន្ត្រីវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Van Hung ប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ បានសង្កត់ធ្ងន់ថា ប្រទេសដៃគូចំនួន ៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង មិនត្រឹមតែជាទីផ្សារទេសចរណ៍ប្រពៃណីនិងសំខាន់ៗរបស់បណ្តាប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងស្ថិតក្នុងចំណោមទីផ្សារផ្ញៀវទេសចរឈានមុខគេទាំង៥ របស់វៀតណាមក្នុងឆ្នាំ ២០២៣ ផងដែរ។

វៀតណាមស្នើឲ្យ​អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ - ảnh 1រដ្ឋមន្ត្រី Nguyen Van Hung ថ្លែងក្នុងសន្និសីទ។

លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលសហការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌសហប្រតិបត្តិការទេសចរណ៍អាស៊ានជាមួយប្រទេសដៃគូចំនួន ៣ ហើយតែងតែតភ្ជាប់ជាមួយមជ្ឈមណ្ឌលអាស៊ាននានា ដើម្បីជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមអាស៊ាន+៣។

លោករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាប្រទេសអាស៊ានពង្រឹងការតភ្ជាប់និងគាំទ្រមជ្ឈមណ្ឌលអាស៊ាននៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក្នុងសកម្មភាពផ្សព្វផ្សាយនានា។ សម្របសម្រួលការចូលរួមតាំងពិព័រណ៍នៅប្រទេសដៃគូទាំង ៣ និងរួមចំណែកដល់ស្តង់រួមនៃទេសចរណ៍អាស៊ានឲ្យកាន់តែមានភាពរស់រវើក មិនត្រឹមតែផ្គត់ផ្គង់ការបោះពុម្ពផ្សាយ និងវត្ថុបុរាណសម្រាប់តាំងបង្ហាញប៉ុណ្ណោះទេ ថែមទាំងតាមរយៈការរៀបចំគណៈប្រតិភូដើម្បីឧទ្ទេសនាមវប្បធម៌ សិល្បៈ ម្ហូបអាហារនិងភូមិសិប្បកម្មប្រពៃណីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ