វៀតណាម-ស.ប.ប.ក. ជំរុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង ២


វៀតណាម-ស.ប.ប.ក. ជំរុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង ២  - ảnh 1
វៀតណាម-ស.ប.ប.ក. ជំរុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង ២ (Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ១៩ មិថុនា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស
វៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានទទួលជួបសន្ទនាជាមួយ
វរៈសេនីយ៍ឯក Pae Gyong Sam អតីតអនុព័ន្ធយោធាសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅវៀតណាមនិង​ អនុព័ន្ធយោធានៃប្រទេសនេះប្រចាំនៅវៀតណាម វរៈសេនីយ៍ឯក Jong Nam
Chol មកជួបសម្តែងការកួសមក្នុងឱកាសទទួលភារកិច្ចថ្មី។ ឧត្តមសេនីយ៍ឯក
 Nguyen Chi Vinh  បានសម្តែងគោលបំណងថា៖ ក្នុងឋានៈថ្មី វរៈសេនីយ៍ឯក
Pae Gyong Sam នឹងបន្តរួមចំណែកសំខាន់ក្នុងការកសាងទំនាក់ទំនងប្រពៃណី
រវាង កងទ័ពនិងប្រជាពលរដ្ឋនៃប្រទេសទាំង ២ ។ ជូនពរវរៈសេនីយ៍ឯក Jong
Nam Chol លោក Nguyen Chi Vinh  មានគោលបំណងថា៖ លោក Jong Nam Chol នឹងបន្តធ្វើជាស្ពានតភ្ជាប់អភិវឌ្ឍន៍ទំនាក់ទំនងរវាងក្រសួងការពារជាតិនៃ
ប្រទេស ទាំង ២។ រីឯខ្លួនវិញ វរៈសេនីយ៍ឯក Jong Nam Chol និង Pae Gyong Sam អះអាងថានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តជំរុញទំនាក់ទំនងទ្វេភាគីថែម
ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ