វៀតណាមសម្រេចតាមជំហានៗនូវអនុសាសន៍របស់ EC ក្នុងការនេសាទ

(VOVWORLD) - នាថ្ងៃទី១៥ ឧសភា ក្រុមត្រួតពិនិត្យរបស់សហភាពអឺរ៉ុប (EU) បានមកកាន់វៀតណាម ជួបធ្វើការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ក៏ដូចជាតំបន់ឆ្នេរសមុទ្រនិងសហគ្រាសកែច្នៃនាំចេញជលផលនានា ដើម្បីត្រួតពិនិត្យនិងវាយតំលៃឡើងវិញនូវលទ្ធផលដែលវៀតណាមធ្វើបានក្នុងការជំនះពុះពារលើ “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប (EC) ដាក់លើការនាំចេញជលផលនេសាទរបស់វៀតណាមទៅក្នុងទីផ្សារអឺរ៉ុប។
មុននឹងដំណើរទស្សនកិច្ចរបស់ក្រុមត្រួតពិនិត្យ EU នាថ្ងៃទី១៤ ឧសភា រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Nguyen Xuan Cuong បានជួបធ្វើការជាមួយអគ្គនាយកដ្ឋានជលផល។ ស្ដីពីលទ្ធផលដែលវៀតណាមទទួលបានក្នុងការជំនះពុះពារលើ “កាតលឿង” របស់ EC នោះ រដ្ឋមន្រ្តីលោក Nguyen Xuan Cuong ឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានសម្រេចតាមជំហានៗនូវអនុសាសន៍ទាំង៩ ដែល EC ដាក់ចេញ ដើម្បីធានាការប្រកបរបរនេសាទឲ្យមានការទទួលខុសត្រូវនិងចីរភាព។ ខ្លឹមសារក្នុងអនុសាសន៍ទាំង៩ខាងលើ ត្រូវបានបញ្ចូលក្នុងច្បាប់ជលផលដែលបានរដ្ឋសភាអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ