វៀតណាមស្វែងយល់អំពីរូបសណ្ឋានរដ្ឋាភិបាលអេឡិចត្រូនិករបស់កូរ៉េខាងត្បូង

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ឧសភា ក្នុងដំណើរទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung បានជួបសន្ទនា ផ្លាស់ប្ដូរ និងចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់ជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខនិងកិច្ចការផ្ទៃក្នុងកូរ៉េខាងត្បូងលោក Kim Boo Kyum អំពីកិច្ចសហប្រតិបត្តិការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។
វៀតណាមស្វែងយល់អំពីរូបសណ្ឋានរដ្ឋាភិបាលអេឡិចត្រូនិករបស់កូរ៉េខាងត្បូង - ảnh 1(រូបថត៖ TTXVN) 

រដ្ឋមន្រ្តីលោក Kim Boo Kyum ចាត់ទុកថា ក្នុងកាលៈទេសៈដែលវៀតណាមដើរតួនាទីដ៏សំខាន់ក្នុង “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់រដ្ឋអំណាចប្រធានាធិបតីលោក Moon Jae-in នោះ គឺទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍កាន់តែទូលំទូលាយលើគ្រប់វិស័យ ក្នុងនោះមានវិស័យកសាងរដ្ឋាភិបាលអេឡិចត្រូនិកទៀតផង។ នាខែធ្នូឆ្នាំ២០១៧និងខែមីនាឆ្នាំ២០១៨ កូរ៉េខាងត្បូងបានបញ្ជូនក្រុមអ្នកជំនាញការខាងកសាងរដ្ឋាភិបាលអេឡិចត្រូនិកមកដល់កាន់វៀតណាម ហើយភាគីទាំងពីរកំពុងពិភាក្សាអំពីគម្រោងការណ៍សហប្រតិបតិ្តការកសាងរដ្ឋាភិបាលអេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ