វៀតណាម-ស្វីស បង្កើនទំនុកចិត្តនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ

(VOVWORLD) - វៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រពីប្រទេសស្វីស សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលខាងមុខ ជាពិសេសការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យសេដ្ឋកិច្ចឯកជន និងកិច្ចសហប្រតិបត្តិការអាជីវកម្ម បង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសស្វីស។

វៀតណាម-ស្វីស បង្កើនទំនុកចិត្តនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ  - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានទទួលជួបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អប់រំ និងស្រាវជ្រាវស្វីស Dominique Paravicini (រូបថត៖ An Dang/TTXVN)

នាព្រឹកថ្ងៃទី ២៦ តុលា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អប់រំ និងស្រាវជ្រាវស្វ៊ីស Dominique Paravicini ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា វៀតណាម និងស្វីសត្រូវបន្តពង្រីកសក្ដានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែងជាងទៀត។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត “កម្មវិធីកិច្ចសហប្រតិបត្តិការវៀតណាម និងស្វីស ដំណាក់កាល ២០២១-២០២៤” ដោយផ្តល់អាទិភាពលើកការលើកកំពស់សមត្ថភាពប្រកួតប្រជែងសម្រាប់វិស័យសេដ្ឋកិច្ច វិស័យឯកជន អភិវឌ្ឍន៍សេដ្ឋកិច្ចចំណេះដឹង ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីនៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ។ វៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រពីប្រទេសស្វីសសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលខាងមុខ ជាពិសេសការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យសេដ្ឋកិច្ចឯកជន និងកិច្ចសហប្រតិបត្តិការអាជីវកម្ម បង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀត ណាមទៅសិក្សានៅប្រទេសស្វីស។

រីឯខ្លួនវិញ លោក Dominique Paravicini បានឲ្យដឹងថា សហគ្រាសស្វីសកំពុងផលិត និងធ្វើអាជីវកម្មនៅវៀតណាម ដែលលោកបានជួបក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមនេះ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់វៀតណាម។ រដ្ឋលេខាធិការ Dominique Paravicini ជឿជាក់ថា នាពេលខាងមុខ អាជីវកម្មស្វីសនឹងមានវត្តមានកាន់តែច្រើននៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ