វៀតណាមសហការជាមួយសហគមន៍អន្តរជាតិជំរុញសមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី

(VOVWORLD) - គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និ បាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ កាលពីថ្ងៃទី៣ ខែតុលា បានបើកកិច្ចប្រជុំ ពិភាក្សាលើការជំរុញវឌ្ឍភាពរបស់ស្ត្រី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
វៀតណាមសហការជាមួយសហគមន៍អន្តរជាតិជំរុញសមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំពិភាក្សា។ (រូបថត៖ VOV)
នៅក្នុងសម័យប្រជុំពិភាក្សា លោកស្រីភារធារី Le Thi Minh Thoa អនុប្រធាន បេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍អំពី ដំណោះស្រាយមួយចំនួនដើម្បីជំរុញតួនាទី និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនានានៃ ជីវភាពសង្គម។ តាមនោះ តំណាងវៀតណាមបានចាត់ទុកថា ចាំបាច់ត្រូវជំរុញកិច្ច សហប្រតិបត្តិការអន្តរជាតិដើម្បី ជួយឧបត្ថម្ភប្រទេសនានាក្នុងការអនុវត្តការសន្យាអន្តរ ជាតិ ធានាបាននូវការចូលរួមយ៉ាងពេញលេញ សមភាព និងប្រកបដោយអត្ថន័យ របស់ស្ត្រី និងកុមារីក្នុងគ្រប់វិស័យនៃជីវភាពសង្គម រួមចំណែកទប់ស្កាត់អំពើហិង្សា និងការរើសអើង។ នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល ចាំបាច់ត្រូវផ្តោតលើការលើក កម្ពស់គុណភាពរបស់កម្មការិនីក្នុងជំនាញឌីជីថល ហើយជំរុញតួនាទីរបស់ស្ត្រីក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លើសពីនេះទៀត ចាំបាច់ត្រូវបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ស្ត្រី និងកុមារីក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយការពារសិទ្ធិ ស្ត្រីក្នុងបរិយាកាសឌីជីថលផងដែរ។
ក្នុងឱកាសនេះ តំណាងវៀតណាមបានលើកឡើងនូវលទ្ធផល និងសមិទ្ធិផល ដែលវៀតណាមសម្រេចបានក្នុងការធានាសិទ្ធិស្ត្រី និងសមភាពយេនឌ័រក្នុងការកសាង គោលនយោបាយ កសាងច្បាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ គួរកត់សម្គាល់ថា វៀត ណាមមានអត្រាសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំស្ត្រីកម្រិតខ្ពស់ ធានានូវការងារ សម្រាប់ស្ត្រី និងតុល្យភាពយេនឌ័រក្នុងជំនាញឌីជីថល។ វៀតណាមអះអាងថា នឹង បន្តសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសមភាពយេនឌ័រ និងវឌ្ឍន ភាពរបស់ស្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ