វៀតណាមសហការនិងចែករំលែកការប្រើប្រាស់ធនធានទឹកជាមួយបណ្តាប្រទេសក្នុងតំបន់

(VOVWORLD) -  ប្រទេសហូឡង់ ដែលក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែតុលា បានរៀបចំកិច្ចពិភាក្សាក្រៅផ្លូវការមួយ ស្តីពី “ទឹក សន្តិភាពនិងសន្តិសុខ” នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកនា ថ្ងៃទី ២៩ ខែតុលា។

វៀតណាមសហការនិងចែករំលែកការប្រើប្រាស់ធនធានទឹកជាមួយបណ្តាប្រទេសក្នុងតំបន់ - ảnh 1

វៀតណាមសហការនិងចែករំលែកការប្រើប្រាស់ធនធានទឹកជាមួយបណ្តាប្រទេសក្នុងតំបន់

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោកស្រី Pham Thi Kim Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ដូចគ្នានឹងប្រទេសដទៃទៀតលើទូទាំងពិភពលោកអញ្ជឹង តំបន់អាស៊ីអាគ្នេយ៍ក៏មានប្រភពទឹកឆ្លងប្រទេសជាច្រើន។ ដោយសារមូលហេតុផ្សេងៗគ្នា ជាពិសេសគឺបម្រែបម្រួលអាកាសធាតុ ការបំពុលបរិយាកាសនិងការរាំងស្ងួតប្រភព តាមនោះ ការប្រើប្រាស់ប្រភពទឹកគ្មាននិរន្តរភាព ការបែងចែកប្រភពទឹកមិនសមស្រប។ ប្រសិនបើមិនមានការគ្រប់គ្រងបានល្អនោះទេ វាអាចនាំទៅឲ្យមានគ្រោះថ្នាក់លើសន្តិសុខក្នុងតំបន់នេះ។

ឯកអគ្គរដ្ឋទូតលោកស្រី  Pham Thi Kim Anh បានអះអាងថា: វៀតណាមជឿជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៅតាមដងទន្លេ គឺជាដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងទប់ស្កាត់ហានិភ័យនៃជម្លោះ ប្រភពទឹកតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ