វៀតណាមឡើង​​ថ្នាក់អំពីសន្ទស្សន៍អំណាច ដោយសារឥទ្ធិពលពីវិស័យ​ការទូតនិងវប្បធម៌

(VOVWORLD) - របាយការណ៍ប្រចាំឆ្នាំស្តីពីសន្ទស្សន៍អំណាចនៅអាស៊ីឆ្នាំ ២០២៤ ដែលត្រូវបានប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Lowy របស់ប្រទេសអូស្ត្រាលី បានបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ២៧ ដែលត្រូវបានរៀបចំណាត់ថ្នាក់។ តាមនោះ អំណាចរួមរបស់វៀតណាមបានកើនឡើង ១,២% បើធៀបនឹងឆ្នាំមុន ដែលបង្កើតឥទ្ធិពលក្នុងតំបន់ច្រើនជាងការរំពឹងទុក។

សន្ទស្សន៍អំណាចនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៨ រួមមាន៖ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ ធនធាននាពេលអនាគត ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌។

យោងតាមនាយិការកម្មវិធីអាស៊ីអាគ្នេយ៍របស់វិទ្យាស្ថាន Lowy និងជាប្រធានគម្រោងសន្ទស្សន៍អំណាចនៅអាស៊ី លោកស្រី Susannah Patton ការកែលម្អដ៏ធំបំផុតរបស់វៀតណាមនៅឆ្នាំនេះ គឺឥទ្ធិពលការទូត និងវប្បធម៌។ លោកស្រី Patton បានឲ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលល្អបំផុតទាក់ទងនឹងឥទ្ធិពលការទូត ព្រោះវៀតណាមជាប្រទេសដែលមានប្រតិបត្តិការការទូតសកម្មបំផុតមួយនៅក្នុងតំបន់នាឆ្នាំ២០២៣។ ប្រការនេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រការទូតរបស់វៀតណាមជាមួយដៃគូជាច្រើន។ នៅឆ្នាំ២០២៣ វៀតណាមជាប្រទេសតែមួយគត់ក្នុងតំបន់ដែលស្វាគមន៍មេដឹកនាំទាំងពីររបស់អាមេរិក និងចិន។ គិតត្រឹមដំណាច់ខែសីហា រដ្ឋាភិបាលវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ ជុំវិញពិភពលោក មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនិងតំបន់ដែនដីជាង ២៣០ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ចំនួន ១៦ រួមទាំង FTA ជំនាន់ថ្មីជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ