វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស

វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស - ảnh 1
វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស (VOV)

        Vovworld-វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំង
​បទ​ល្មើស។ នេះជាកិច្ចសន្យាដែលទទួលបានរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
​កម្ពុជា ក្រសួង​សន្តិសុខឡាវនិងក្រសួងនគរបាលវៀតណាមនៅសន្និសីទលើក​
ទី​២​រដ្ឋមន្ត្រីនៃ​ប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាមស្ដីអំពីកិច្ចសហប្រតិបត្តិការ​
បង្ការ​ប្រឆាំងបទ​ល្មើសនាព្រឹកថ្ងៃទី២៩កក្កដានៅទីក្រុង Da Lat ខេត្ត Lam Dong។

        សន្និសីទបាននាំចេញសេចក្តីថ្លែងការណ៍រួម មាន៨ចំណុចលើកច្បាស់​ទិសដៅ​ទំនាក់ទំនងសហប្រតិបត្តិការរវាងកំលាំងនគរបាលនៃប្រទេសទាំងបីនា​ពេលខាង
​មុខ។ ក្នុងនោះប្រមូលផ្ដុំទៅលើវិធានការបង្កើនសហការដោះស្រាយ​បញ្ហា​ពលរដ្ឋនៃ​ប្រទេសមួយស្នាក់នៅប្រទេសមួយទៀត ចែករំលែកបទ​ពិសោធន៍​​ក្នុងការតស៊ូបង្ការ​ប្រឆាំងបទល្មើសជាដើម។

        សេចក្តីថ្លែងការណ៍រួមក៏លើកច្បាស់ថា កំលាំងនគរបាលនៃប្រទេសទាំងបី​នឹង​បន្តសហការជិតស្និទ្ធក្នុងការរកឃើញតស៊ូតប់ស្កាត់ប្រកបដោយប្រសិទ្ធភាពរាល់​ឧបាយកលសកម្មភាពបំបែកបំបាកទំនាក់ទំនងជិតខាងមិត្តភាពជាប្រពៃណីដ៏ល្អ​ប្រសើររវាងប្រជាជននៃប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ