វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ

វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ - ảnh 1
វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ (baotintuc.vn)


        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងសន្តិសុខឡាវ គណៈប្រតិភូ​
ជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Dang Van Hieu
អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់ក្រសួង​មហាផ្ទៃ
កម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ឌុលគឿនអនុរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបានទៅ
បំពេញទស្សនកិច្ចនិងចូលរួមការជួបប្រាស្រ័យផ្លាស់ប្តូរបទ​ពិសោធន៍កិច្ចការធានា
សន្តិសុខរវាងក្រសួងសន្តិសុខនៃប្រទេសទាំង៣ឡាវវៀតណាមកម្ពុជានៅរដ្ឋធានី
វៀងច័ន្ទចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី១១វិច្ឆិកា។ ក្នុង​ឱកាសដំណើរទស្សនកិច្ចលើក
នេះ គណៈប្រតិភូវៀតណាមនិងកម្ពុជាបានជួប​សម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួង
សន្តិសុខឡាវលោក Somkeo Silavong។ លោក Somkeo Silavong បានវាយតំលៃខ្ពស់
ការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍​រវាង​ក្រសួងសន្តិសុខនៃប្រទេសទាំងបី រួម
ចំណែកសំខាន់ជំរុញបង្កើនទំនាក់​ទំនង​សហប្រតិបត្តិការមិត្តភាពរវាងក្រសួងទាំង
បីកាន់តែជិតស្និទ្ធនិងអភិវឌ្ឍន៍ល្អប្រសើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ