វៀតណាម-អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារសន្តិភាព

(VOVWORLD) -ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ឧសភា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ Pham Ngoc Minh អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអង់គ្លេស
វៀតណាម-អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារសន្តិភាព - ảnh 1 វៀតណាម-អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារសន្តិភាព

(VOV)_ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ឧសភា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ Pham Ngoc Minh អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអង់គ្លេស។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម ឧត្តមសេនីយ៍ទោ Pham Ngoc Minh បានអោយដឹងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចលលើកនេះគឺអះអាងជាថ្មីម្តងទៀតថាវៀតណាមត្រៀមខ្លួនជាស្រេចទទួលមន្ទីរពេទ្យយោធាចល័ត ថ្នាក់ទីពីរ នៅភាគខាងត្បូង Sudan ដោយអង់គ្លេសទទួលខុសត្រូវចាប់ពីត្រីមាសទីពីរ ឆ្នាំ ២០១៨។ ភាគីវៀតណាមក៏បានស្នើអោយអង់គ្លេសមានសម្លេងគាំទ្រវៀតណាម ក្នុងអង្គការសហប្រជាជាតិ ដើម្បីទទួលមន្ទីរពេទ្យយោធាចល័តថ្នាក់ទី២។ នៅបណ្ដាកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីបទពិសោធន៍ ការធានាបច្ចេកទេស និងដំណើការចរចារជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសសាមី ដើម្បីការងារផ្ទេរប្រគល់មន្ទីរពេទ្យបានប្រព្រឹត្តទៅប្រកបដោយល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ