វៀតណាមអាចនាំចេញផ្លែមានស្រស់ទៅកាន់ទីផ្សាអូស្ត្រាលីចាប់ពីឆ្នាំ២០១៩

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចការងាររបស់ ប្រតិភូក្រសួងកសិកម្មនិងធនធានទឹក អូស្ត្រាលី សំដៅត្រួតពិនិត្យលើគុណភាពកសិផលនិងជលផលនៅវៀតណាម។
 
វៀតណាមអាចនាំចេញផ្លែមានស្រស់ទៅកាន់ទីផ្សាអូស្ត្រាលីចាប់ពីឆ្នាំ២០១៩ - ảnh 1 វៀតណាមអាចនាំចេញផ្លែមានស្រស់ទៅកាន់ទីផ្សាអូស្ត្រាលីចាប់ពីឆ្នាំ២០១៩

នោះគណៈប្រតិភូនេះបានរៀបចំការធ្វើដំណើរជាក់ស្តែងមកដល់តំបន់ដាំផ្លែមាននៅ ខេត្ត Ben Tre និង Hung Yen ដើម្បីត្រួតពិនិត្យមើលដំណើរការដាំផ្លែមាន និង វាយតំលៃយ៉ាង ជាក់លាក់លើតំបន់ដាំដុះ កែឆ្នៃ និងវេចខ្ចប់ផ្លែឈើ តាមតំបន់ មូលដ្ឋានមួយចំនួន។

សូមបញ្ចាក់ថា ផ្លែស្វាយ ផ្លែគូលែន និងផ្លែនាគ ដែលទទួលបានអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យនាំចេញមកប្រទេសអូស្ត្រាលីកាលពីមុន ហេតុដូច្នេះ ផ្លែមានស្រស់របស់វៀតណាម នឹងមានឱកាសទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសអូស្ត្រាលីដើមឆ្នាំ ២០១៩ ជាមិនខាន។ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ក្រោយពីដំណើរទស្សនកិច្ច នេះ ក្រសួងកសិកម្ម និង ធនធានទឹកអូស្ត្រាលី នឹងចេញរបាយការណ៍ដែលវាយ តំលៃនិងសេចក្តីព្រៀងអំពីបណ្តាលក្ខខ័ណ្ឌនានាសំរាប់ការនាំចូលចំពោះមុខទំនិញ នេះ។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ