វៀតណាមអាចសម្រេចបានកំណើនពី ២,៦ ទៅ ២,៨% ពេញមួយឆ្នាំ

(VOVWORLD) - ដរាបណាការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅតែបន្តស្ថិតក្រោមការគ្រប់គ្រងប្រកបដោយស្ថេរភាព នៅក្នុងប្រទេស ហើយសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមមានការរីកចំរើនឡើងវិញ ដោយមានការដកចេញនូវវិធានការបិទប្រទេសវិញ ពេលនោះសេដ្ឋកិច្ចវៀតណាម អាចសម្រេចបាននូវកំណើនពី     ២,៦ ទៅ ២,៨% ពេញមួយឆ្នាំ ២០២០។ 
វៀតណាមអាចសម្រេចបានកំណើនពី ២,៦ ទៅ ២,៨% ពេញមួយឆ្នាំ - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សានេះ  (រូបថត៖ thoibaonganhang.vn)

នេះគឺជាការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ៣ និង ៩ ខែនៃឆ្នាំ ២០២០ ដែលប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) នាព្រឹកថ្ងៃទី ២១ ខែតុលានៅទីក្រុងហាណូយ។ លោកបណ្ឌិត Can Van Luc ប្រធានសេដ្ឋវិទូ និងជានាយកវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានឲ្យដឹងថា៖

«ទីមួយត្រូវតែបន្តសម្រេចបាននូវគោលដៅពីរដើរទន្ទឹមគ្នា។ ទី២ ត្រូវចាំបាច់ ស្វែងរកកម្លាំងចលករនៃកំណើនថ្មី ដើម្បីបំពេញបន្ថែមឲ្យកម្លាំងចលករដែលកំពុងរិចរិលជាបណ្តើរៗ។ ឧទាហរណ៍គឺផ្តោតសំខាន់ទៅលើការជម្រុញវិនិយោគ រួមទាំងផ្តោតសំខាន់ថែមទៀតទៅលើទីផ្សារក្នុងស្រុក សេដ្ឋកិច្ចឌីជីថល គំរូធ្វើអាជីវកម្មថ្មីជាដើម។ ចុងបញ្ចប់គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះផលិតភាពដែលជាសសរស្តម្ភសំខាន់មួយនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលខាង  មុខ។ លើសពីនេះទៅទៀត ការធ្វើសមាហរណកម្មអន្តរជាតិនិងការប្រមូលផ្តុំគ្នាអនុវត្តកិច្ចព្រមព្រៀង EVFTA ក៏ជាកត្តាសំខាន់ ព្រមទាំងចាំបាច់ត្រូវកែលំអបរិយាកាសអាជីវកម្មឱ្យបានខ្លាំងក្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ