វៀតណាម-អ៊ីតាលី រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត

 (VOV)_នាយប់ថ្ងៃទី ២១ មករា នៅទីក្រុង Rome (អ៊ីតាលី ) បានប្រព្រឹត្តទៅពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម​និង អ៊ីតាលី​។​​ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះ​ប្រតិ​ភូ​ជាន់ខ្ពស់វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅ អ៊ីតាលី  បាន​អញ្ជើញ​ចូលរួម។ 

វៀតណាម-អ៊ីតាលី រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
ពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម​និង អ៊ីតាលី​( (​http://www.baomoi.com)

 

ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតនាម លោក Pham Binh Minh បានលើក
ច្បាស់ថា÷

          “ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើត​ទំនាក់ទំនងការទូត ​គឺជា​​ឱ​កាស​ដើម្បីយើងក្រឡែកមើលអតីតកាលឡើងវិញ ជាមួយបណ្ដាមនោសញ្ជេតនា​ដ៏ល្អ
ប្រសើរ  ទន្ទឹមនឹងនោះ ឆ្ពោះទៅអនាគត ជាមួយយថាទស្សន៍សហប្រតិបត្តិការថ្មី។ ការជឿជាក់នេះ កាន់តែបានពង្រឹងនិងពង្រីកជាង ដោយវៀតណាមនិង អ៊ីតាលី  ទើបនឹងបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសដំណើរបំពេញទស្សន​កិច្ច
ថ្នា​ក់​រដ្ឋនៅ អ៊ីតាលី របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu
 Trong គូសសញ្ញាអោយការចាប់ផ្តើមដំណាក់កាលថ្មីរបស់ទំនាក់ទំនងទ្វេភាគី ​នាំទំនាក់ទំនងកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ស៊ីជំរៅ និងចីរភាពថែម
ទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ