វៀតណាម-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម

នាថ្ងៃទី ១៨ កញ្ញា នៅទីក្រុងរ៉ូម អ៊ីតាលី នាយកដ្ឋានឧស្សាហាកម្មតំបន់ចំណុះក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាម (AIP) និងការិយាល័យពន្លឿនការវិនិយោគនិង
បច្ចេកវិទ្យាអ៊ីតាលីចំណុះអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អ.ស.ប. (UNIDO ITPO Italia) បានចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ច សហប្រតិបត្តិការរវាងភាគីទាំង
២ ។ សេចក្តីថ្លែងការណ៍ “ផែនការសកម្មភាពសំដៅបង្កើនភាពប្រគួតប្រជែងនិងជំរុញ
កិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងបណ្ដាដៃគូរអ៊ីតាលី ជាមួយវៀតណាមគឺសំដៅ
ជួយ AIP និង UNIDO ITPO Italia បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ។ នាថ្ងៃ
ដ៏ដែល នៅទីស្នាក់ការក្រសួងការបរទេសអ៊ីតាលីសិក្ខសាលាដោយប្រធានបទ
“សក្តានុលក្ខណៈសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មនៅវៀតណាម” ត្រូវបាន
រៀបចំឡើងដោយ UNIDO ITPO Italia គួបផ្សំស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី
និងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ