វៀតណាម-អ៊ីតាលីឯកភាពលើផែនការសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាម-អ៊ីតាលីឯកភាពលើផែនការសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano។ (រូបថត៖ baoquocte.vn)
នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលី; ស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងនូវសកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ព្រមទាំងពង្រីកដល់វិស័យផ្សេងៗដូចជាការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សន្តិសុខស្បៀងអាហារ និងការបណ្ដុះ បណ្ដាលធនធានមនុស្ស។ លោករដ្ឋមន្រ្តីក៏បានស្នើឲ្យអ៊ីតាលីជួយឧបត្ថម្ភវៀតណាម ក្នុងការទទួលហិរញ្ញវត្ថុ បច្ចេកវិទ្យា ដើម្បីអនុវត្តន៍ការសន្យានៅ COP២៦ សហការ ជាមួយវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) ហើយឆាប់អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU - វៀតណាម (EVIPA) ដើម្បីផលប្រយោជន៍របស់សហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បានបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចបន្តជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសន្យា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគរបស់អ៊ីតាលីនៅវៀតណាម ដែលជាដៃគូ សំខាន់ជួរមុខរបស់អ៊ីតាលីនៅអាស៊ាន។ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បាន វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាន; មាន គោលបំណងចង់ឲ្យវៀតណាមគាំទ្រអ៊ីតាលីក្នុងការបង្កើនវត្តមាននៅតំបន់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអវកាសនិងបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ