វៀតណាមអនុវត្តយ៉ាងប្ដូរផ្ដាច់បណ្ដាវិធានការបង្ការនិងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី

(VOVWORLD) - វៀតណាមបានបណ្ដុះប្រកបដោយជោគជ័យ នូវវីរុស nCoV ដែលជួយរកចម្លើយដ៏ត្រឹមត្រូវអំពីប្រភពដើមនៃវីរុស កម្លាំង រាតត្បាត របៀបកើតជំងឺ និងលក្ខណៈផ្សេងៗទៀតនៃប្រភេទវីរុសនេះដើម្បី ជ្រើសរើសវិធានការព្យាបាលប្រកបដោយប្រសិទ្ធភាព។
វៀតណាមអនុវត្តយ៉ាងប្ដូរផ្ដាច់បណ្ដាវិធានការបង្ការនិងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី - ảnh 1 លោក សាស្ត្រាចារ្យបណ្ឌិត Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងនៅសន្និសីទ (រូបថត៖ moh.gov.vn)

  នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំ សន្និសីទអនឡាញនៅតាម មន្ទីរពេទ្យពីថ្នាក់មជ្ឈឹមចុះដល់មូលដ្ឋានចំនួន ៧០០កន្លែងដើម្បីណែនាំការព្យាបាល បង្ការនិងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)។ ថ្លែងនៅទីនេះ លោក សាស្ត្រាចារ្យបណ្ឌិត Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តយ៉ាងប្ដូរផ្ដាច់បណ្ដាវិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនេះ។ វៀតណាមបានបណ្ដុះប្រកបដោយជោគជ័យ នូវវីរុស nCoV ដែលជួយរកចម្លើយដ៏ត្រឹមត្រូវអំពីប្រភពដើមនៃវីរុស កម្លាំង រាតត្បាត របៀបកើតជំងឺ និងលក្ខណៈផ្សេងៗទៀតនៃប្រភេទវីរុសនេះដើម្បី ជ្រើសរើសវិធានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ក្នុងបរិបទដែលជំងឺ កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅចិន នាបច្ចុប្បន្ននោះ គឺការព្យាបាល ដោយដាក់ដោយឡែក ជាវិធានការមានប្រសិទ្ធភាពបំផុតដើម្បីបង្ការទប់ ស្កាត់ជំងឺរាតត្បាត។ វៀតណាមបានបង្កើតប្រព័ន្ធដាក់ដោយឡែក៣ជុំ៖ ទីមួយគឺអ្នកជំងឺសង្ស័យឆ្លងវីរុស ត្រូវបានដាក់ដោយឡែកនៅមូលដ្ឋាន សុខាភិបាល។ ទីពីរគឺពលរដ្ឋវៀតណាម ជនបរទេសដែលមកវៀតណាមពី តំបន់ Wubei ត្រូវបានដាក់ដោយឡែកភ្លាមមួយរំពិចនៅមូល ដ្ឋានប្រមូលផ្ដុំនានា។ ទីបីគឺអ្នកដែលធ្វើដំណើរពីតំបន់ផ្សេងៗរបស់ចិនមក វៀតណាម ត្រូវបានដាក់ដោយឡែកនៅផ្ទះ។

        គិតរហូតដល់គ្រានេះ វៀតណាមបានបញ្ជាក់ករណីឆ្លង nCoV ទី១៤ ក្នុងនោះខេត្ត Vinh Phuc មានករណីចំនួន៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ