វៀតណាមអនុវត្តយ៉ាងម៉ត់ចត់រាល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺផ្ដាសាយបក្សី

វៀតណាមអនុវត្តយ៉ាងម៉ត់ចត់រាល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺផ្ដាសាយបក្សី - ảnh 1
វៀតណាមអនុវត្តយ៉ាងម៉ត់ចត់រាល់ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺផ្ដាសាយបក្សី(TTXVN)

(VOV)_នាថ្ងៃទី ២០ កុម្ភះ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានចេញសេចក្ដី
ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នៅក្នុង​សន្និសីទ Online ស្ដីពីការងារបង្ការ ប្រយុទ្ធ​ប្រឆាំងអាសន្នរោគផ្ដាសាយ​បក្សី។

          តាមនោះ គ្រប់ក្រសួងស្ថា​ប័ន តំបន់ត្រូវបន្តអនុវត្តអោយបាន​ម៉ត់ចត់រាល់​វិធានការ ដែលបានលើកឡើងក្នុងសារលិខិតរបស់នាយករដ្ឋមន្ត្រីរដ្ឋា​ភិបាល​ និង​បញ្ជាណែនាំអនុវត្តការងារជាក់ស្ដែងមួយចំនួនដូចជា៖ អនុវត្ត​ផែនការធ្វើសកម្មភាព
លំអិតសំរាប់តំបន់ អង្គការនិងបុគ្គលនីមួយៗ ដើម្បី​ដោះស្រាយជាសារវ័ន្តរោគផ្ដា
សាយបក្សី​ក្នុងតំបន់។

           លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ក៏បានស្នើគ្រប់ក្រសួង ស្ថាប័ន​
ទាក់​ទិននិងតំបន់នានា បញ្ជាណែនាំស្ថាប័នឃោសនាមហាជន​ផ្សព្វផ្សាយអោយ
បាន​យ៉ាងខ្លាំងក្លាអំពីបណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងអាសន្នរោគ មិនទុកអោយ​អាសន្នរោគរីករាលដាល ​ឆ្លងចូលមនុស្ស…។ល៕​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ