វៀតណាមអនុវត្តល្អគោលដៅសហសវត្សរ៍អំពីសមភាពភេទ

(VOVworld) - នាព្រឹកថ្ងៃទី២៤ កញ្ញា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀត
ណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយលោកស្រី Pratibha
Mehta អ្នកសម្របសម្រួលនៃអ.ស.បប្រចាំនៅវៀតណាម។

វៀតណាមអនុវត្តល្អគោលដៅសហសវត្សរ៍អំពីសមភាពភេទ - ảnh 1
អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួួយ
លោកស្រី Pratibha Mehta អ្នកសម្របសម្រួលនៃអ.ស.បប្រចាំនៅវៀតណាម


នៅទីនេះ លោកស្រី Pratibha Mehta បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងជំរុញ
សមភាពភេទតាម​គោលដៅសហសវត្សរ៍របស់វៀតណាម។លោកស្រី Mehta មាន
គោលបំណងថា ថ្នាក់ដឹកនាំនៃរដ្ឋសភានិងរដ្ឋាភិបាលវៀតណាម នឹងគាំទ្រនិង
ចែករំលែកបទពិសោធន៍ សំដៅកសាងបានយន្តការសមភាពភេទ១​ ដែលមាន
ប្រសិទ្ធភាពថែមទៀត។បទពិសោធន៍របស់វៀតណាមក្នុងវិស័យនេះ គឺជាមេរៀន
ដើម្បីអ.ស.បដំណើការនៅប្រទេសផ្សេងៗលើពិភពលោក។លោកស្រី Tong Thi
Phong និងដំណាងស្ថាប័នអ.ស.ប ក៏បានឯកភាពថា នឹងរៀបចំសន្និសីទជំនាញ
អំពីសមភាពភេទនាពេលខាងមុខ ជាពិសេសគឺ ការបង្កើនបរិមាណសមាជិការ
ក្នុងស្ថាប័នជ្រើសដោយប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ