វៀតណាមអនុវត្តល្អនូវគោលនយោបាយលើកទឹកចិត្ត ផ្ដល់អទិភាពអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

វៀតណាមអនុវត្តល្អនូវគោលនយោបាយលើកទឹកចិត្ត ផ្ដល់អទិភាពអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Damថ្លែងមតិនៅពិធីនេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២០ ឧសភា ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០
នៃទិវាបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (ថ្ងៃទី២ ឧសភា) ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថាអ្នកវិទ្យាសាស្ត្រ គឺជាប្រភពធនធានដ៏ថ្លៃថ្នូរបស់ប្រទេសជាតិ ហើយបក្ស រដ្ឋាភិបាលនិងសង្គមទាំង
មូលដាក់ ក្ដីសង្ឃឹមជាច្រើនទៅលើជួរអ្នកវិទ្យាសាស្ត្រ។លោក Vu Duc Dam បានស្នើរ
ឲ្យ បណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នាពេលខាងមុខគប្បីផ្លាស់ប្ដូរវិធីសាស្ត្រ
គ្រប់គ្រង អនុវត្តល្អនូវគោលនយោបាយលើកទឹកចិត្ត ផ្ដល់អាទិភាពអភិវឌ្ឍន៍វិទ្យា
សាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអន្តរជាតិ បង្កើន
ការរៀបចំអនុវត្ត ភារកិច្ចវិទ្យាសាស្ត្រនានាថ្នាក់ជាតិទៀតផង។ បណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមទទួលបានសមិទ្ធិដ៏សំខាន់ក្នុង
ការងារស្រាវជ្រាវនិងអនុវត្តបណ្ដាកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាថ្នាក់រដ្ឋ កម្មវិធីវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាអវកាសដូចជា៖ ប្រព័ន្ធផ្កាយរណបឃ្លាំមើលភពផែនដីដំបូង
របស់វៀតណាម​ VNREDSat១ និងការអនុវត្ត គំរោងការណ៍កសាងមជ្ឈមណ្ឌល
អវកាសវៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ