វៀតណាមអំពាវនាវបង្កើនកិច្ចខិតខំប្រឹងប្រែងការពារប្រជាជននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) - នាថ្ងៃទី៣០ ខែមិនា(តាមម៉ោងទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំតាមអនឡាញ ដើម្បីពិភាក្សាអំពីស្ថានភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសកម្មភាពរបស់ស្ថានបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសនេះ។ 
វៀតណាមអំពាវនាវបង្កើនកិច្ចខិតខំប្រឹងប្រែងការពារប្រជាជននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1តំណាងនៃបណ្ដាប្រទេសសមាជិកអញ្ជើញចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូប្រចាំការវៀតណាមនៅអង្គការសហប្រជាជាតិ បានចែករំលែកការយកចិត្តទុកដាក់នឹងប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាប្រឈមនៃសន្តិសុខនិងមនុស្សធម៌នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាពិសេសគីស្ថានភាពកើនឡើងអំពើហិង្សារវាងសហគមន៍នានា និងការវិវឌ្ឍន៍យ៉ាងស្មុកស្មាញរបស់ជំងឺរាតត្បាត COVID -19 និង EBOLA នៅប្រទេសនេះ។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងភារកិច្ចការពារប្រជាជន ដោះស្រាយឲ្យបានដល់ឬសគល់តាមរយៈការបង្កើនតួនាទីរបស់រដ្ឋ កែទម្រង់វិស័យសន្តិសុខនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy វាយតំលៃខ្ពស់ហើយមានបំណងជំរុញជាងទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការនិងការជួយគាំទ្ររបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដើម្បីធានាស្ថិរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ