វៀតណាមអំពាវនាវភាគីនានានៅស៊ីរីបង្កើនការសន្ទនាគ្នាដើម្បីជំរុញដំណើរការនយោបាយ

(VOVWORLD) - នាថ្ងៃទី ២៨ ខែមេសា (តាមម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាប្រចាំខែស្តីពីស្ថានភាពនៅស៊ីរីតាមប្រព័ន្ធវីដេអូ។ 
វៀតណាមអំពាវនាវភាគីនានានៅស៊ីរីបង្កើនការសន្ទនាគ្នាដើម្បីជំរុញដំណើរការនយោបាយ - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាប្រចាំខែស្តីពីស្ថានភាពនៅស៊ីរីតាមប្រព័ន្ធវីដេអូ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសាឆ្នាំ ២០២១។ ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវភាគីនានានៅស៊ីរី បង្កើនការសន្ទនាគ្នាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជំរុញដំណើរការនយោបាយ ព្រមទាំងបញ្ជាក់ពីតួនាទីគាំទ្រyយ៉ាងសំខាន់របស់សហគមន៍អន្តរជាតិ ក្នុងការស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិនៅស៊ីរីផងដែរ។

ទាក់ទងនឹងស្ថានភាពមនុស្សធម៌ លោកឯកអគ្គរដ្ឋទូតក៏បានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពកាន់តែអាក្រក់ឡើងៗនៅក្នុងប្រទេសស៊ីរី និងបានអំពាវនាវឱ្យបង្កើនការសម្របសម្រួលរវាងភាគីនានា ក៏ដូចជាជំរុញការគាំទ្រពីអន្តរជាតិ ដើម្បីធានានូវការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងតំបន់ទាំងអស់នៅស៊ីរី។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានពេញលេញនិងសមភាព ជាពិសេសសម្រាប់ប្រជាជននៅតំបន់ជម្លោះ ឬកន្លែងដែលមានស្ថានភាពរស់នៅលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ