វៀតណាមអំពាវនាវអោយភាគីនានាត្រូវគោរពច្បាប់អន្តរជាតិស្ដាសន្តិភាពស្ថិរភាពនៅតំបន់ Gaza ឡើងវិញ

វៀតណាមអំពាវនាវអោយភាគីនានាត្រូវគោរពច្បាប់អន្តរជាតិស្ដាសន្តិភាពស្ថិរភាពនៅតំបន់ Gaza ឡើងវិញ - ảnh 1
តំបន់ Gaza

(VOV)-នារសៀលថ្ងៃទី២០សីហានៅរដ្ឋធានីហាណូយ​​ គណៈកម្មា​ធិការ​វៀត ណាមសាមគ្គីភាពជាមួយប្រជាជនប៉ាឡែស្ទីន​​​ គណៈកម្មាធិការ​វៀត​ណាមសាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រីក -អាមេរិក​ឡាទិន មូលនិធិដើម្បី​សន្តិ ភាពនិងអភិវឌ្ឍនវៀតណាម​ គណៈកម្មាធិការសន្តិ​ភាពវៀតណាមបានរៀបចំជំ
នួបសំណេះ សំណាលអំពីសភាព​ការនៅក្នុងតំបន់ Gaza ។ថ្លែងមតិនៅទីនេះ​​ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន​ប្រចាំនៅវៀតណាមលោក​ Saadi Salama បានអំពាវនាវ
សហគមនអន្តរ​ជាតិបរិហារទោសយ់ាងខ្លាំក្លាចំពោះការវាយប្រហាររបស់អ៊ីស្រា
អ៊ែល បង្កើន​សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌សំរាប់ប្រជាជននៅតំបន់ Gaza…លៗ
​ អះអាង​នូវចំណងសាមគ្គីភាពវៀតណាម-ប៉ាឡេស្ទីន និងគាំទ្រការតស៊ូ​ដើម្បីយុត្តិ
ធម៌របស់ ប្រជាជនប៉ាឡេស្ទីន​ លោក Ho Anh Dung ប្រធាន​គណៈកម្មាធិការវៀត
ណាម  សាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន ​​​ គណៈកម្មាធិការវៀតណាម សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រីក -អាមេរិកឡាទិន មូលនិធិសន្តិ ភាពនិងអភិវឌ្ឍនវៀតណាម​ គណៈកម្មាធិការសន្តិភាពវៀតណាម បានចេញសេ
ចក្ដីប្រកាសស្ដីពី​ការប្រឆាំងជំទាស់ការប្រើអំពើហឹង្សារចំពោះប្រជាជននៅតំបន់ 
Gaza នេះ និងស្នើភាគីនានាត្រូវដំណើការចរចារឡើងវិញ ដោះស្រាយជំលោះ​ទាំង
ឡាយ។ សេចក្ដីប្រកាសនេះក៏អំពាវនាវអោយភាគីនានាត្រូវគោរពច្បាប់អន្តរជាតិ និង
សហប្រតិបត្តិការជាមួយសហគមន៍​អន្តរជាតិ ដើម្បីស្ដារសន្តិភាព ស្ថិភាពឡើងវិញ នៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ