វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះនៅមជ្ឈិមបូព៌ា មានភាពអត់ធ្មត់ និងជៀសវាងការឡើងជណ្ដើរ
(VOVWORLD) - វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ មានភាពអត់ធ្មត់ បញ្ឈប់ជម្លោះ បង្កើនការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ TTXVN |
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ដែឡបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្នុងទីក្រុងហាណូយ ឆ្លើយសំណួរទាក់ទិននឹងការអត្ថាធិប្បាយរបស់វៀតណាមចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា បន្ទាប់ពីឧប្បត្តិហេតុផ្ទុះម៉ាស៊ីនផ្ញើសារនិងកុំព្យូទ័រយួរដៃជាបន្តបន្ទាប់នៅប្រទេសលីបង់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “វៀតណាមកំពុងតាមដានយ៉ាងដិតដល់ និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ មានភាពអត់ធ្មត់ បញ្ឈប់ជម្លោះ បង្កើនការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក”។
អ្នកនាំពាក្យ លោកស្រី Pham Thu Hang ក៏បានជូនដំណឹងថា ទីភ្នាក់ងារតំណាងការទូតវៀតណាមក្នុងប្រទេសដែលមានជម្លោះដូចជា លីបង់ អ៊ីរ៉ង់ និងអ៊ីស្រាអែល ជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាព ហើយបានម្ចាស់ការកសាងនិងអនុវត្តវិធានការការពារពលរដ្ឋវៀតណាមក្នុងករណីចាំបាច់៕