វៀតណាមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ថ្លែងមតិក្នុងសម័យបើក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកថា នៅថ្នាក់ជាតិ ប្រជាជនគួរតែស្ថិតជាមជ្ឈភាពនៃរាល់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ 
វៀតណាមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV)

គណៈកម្មាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហា សន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី៧៧ បានបើកប្រជុំប្រចាំនៅថ្ងៃទី ៣ និងទី ៤ ខែតុលា ក្រោមអធិបតីភាពប្រធានគណៈកម្មាធិការ លោកឯកអគ្គរដ្ឋទូត Lachezara Stoeva ប្រធានអចិន្ត្រៃយ៍បេសកកម្មរបស់ប៊ុលហ្គារីប្រចាំអង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងសម័យបើក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅអង្គការសហប្រ ជាជាតិ បានចាត់ទុកថា នៅថ្នាក់ជាតិ ប្រជាជនគួរតែស្ថិតជាមជ្ឈភាពនៃរាល់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ បណ្តាប្រទេសនានាគួរតែផ្តល់អាទិភាពដល់ការកសាងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ បង្កើនភាពធន់របស់សេដ្ឋកិច្ចចំពោះវិបត្តិ។ នៅថ្នាក់តំបន់ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយយន្តការថ្នាក់តំបន់ និងអនុតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការចែករំលែកមេរៀន ការអនុវត្តគំរូ និងការអនុវត្តល្អ និងសមស្រប។ ដោយដាក់ពង្រាយនៅកម្រិតពិភពលោក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យបញ្ចប់ជម្លោះ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

 លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល និងក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងស្នើឱ្យសហគមន៍អន្តរជាតិគាំទ្របេក្ខភាពវៀតណាមចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣ - ២០២៥ ដើម្បីបន្តរួមចំណែកបន្ថែមទៀតដល់ការងាររួមរបស់ពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ