វៀតណាមអំពាវនាវឱ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅប្រទេសលីប៊ី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៥ ខែធ្នូបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី។
វៀតណាមអំពាវនាវឱ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅប្រទេសលីប៊ី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះ    ការវិវត្តដ៏សំខាន់និងវិជ្ជមាននៅក្នុងប្រទេសលីប៊ី ជាពិសេសគឺកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលវែង និងឯកភាពគ្នាបោះទៅឆ្នោតសកលផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយនយោបាយដ៏ទូលំទូលាយ ដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនលីប៊ី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់លីប៊ីផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា អនុវត្តឱ្យបានពេញលេញនូវបទប្បញ្ញត្តិស្តីពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងដោយហេតុនេះជួយសម្រួលដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោតជាសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ