វៀតណាមអំពាវនាវឲ្យដោះស្រាយយ៉ាងពេញលេញនូវផលប៉ះពាល់ខាងមនុស្សធម៌និងសន្តិសុខបង្កឡើងដោយការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេស កកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ត្រូវការ ដោះស្រាយយ៉ាងពេញលេញនូវផលប៉ះពាល់ខាងមនុស្សធម៌និងសន្តិសុខដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថាន។ 
វៀតណាមអំពាវនាវឲ្យដោះស្រាយយ៉ាងពេញលេញនូវផលប៉ះពាល់ខាងមនុស្សធម៌និងសន្តិសុខបង្កឡើងដោយការប្រែប្រួលអាកាសធាតុ - ảnh 1 តំណាងនៃប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN)

នាថ្ងៃទី១៧ កញ្ញា ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេស Niger ជាប្រទេសដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ (អ.ស.ប) ក្នុងខែកញ្ញា ស្ថាប័ននេះបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីវាយតម្លៃចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថានទៅលើបញ្ហាមនុស្សធម៌ សន្តិភាពនិងសន្តិសុខអន្តរជាតិ។

ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេស កកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ត្រូវការ ដោះស្រាយយ៉ាងពេញលេញនូវផលប៉ះពាល់ខាងមនុស្សធម៌និងសន្តិសុខដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថាន។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យបង្កើនការគោរពច្បាប់មនុស្សធម៌ រួមទាំងកាតព្វកិច្ចពាក់ព័ន្ធដល់កិច្ចការពារបរិស្ថាន ហើយបង្កើនកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ផ្ដោតការយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភបណ្ដា ប្រទេសដែលកំពុងមានជម្លោះឬក្រោយពីជម្លោះ ប្រទេសមានការអភិវឌ្ឍ យឺតៗ ប្រទេសកោះកំពុងអភិវឌ្ឍ ព្រមទាំងបង្កើនសមត្ថភាពឆ្លើយ តបនិងបន្សាំរបស់ប្រជាជនចំពោះការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ