វៀតណាមអំពាវនាវឲ្យភាគីនានានៅហៃទីជួបពិភាក្សាគ្នាដើម្បីឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយ

(VOVWORLD) - ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យរដ្ឋាភិបាលហៃទីនិងភាគីពាក់ព័ន្ធនានា ចូលរួមកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាសំដៅឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយសម្រាប់ហៃទី។ 
វៀតណាមអំពាវនាវឲ្យភាគីនានានៅហៃទីជួបពិភាក្សាគ្នាដើម្បីឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយ - ảnh 1 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃទី ៥ ខែតុលាបានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ដើម្បីពិភាក្សាពីស្ថានភាព នៅហៃទី និងសកម្មភាព របស់ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅនៅហៃទី (BINUH) ផងដែរ។ ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យរដ្ឋាភិបាលហៃទីនិងភាគីពាក់ព័ន្ធនានា ចូលរួមកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាសំដៅឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយសម្រាប់ហៃទី។ លោកឯកអគ្គរដ្ឋទូតរំពឹងថា ភាគីនានានឹងខិតខំបន្ថែមទៀត ដើម្បីឈានដល់សម្រេចឲ្យបានឆាប់ៗ នូវកិច្ចព្រមព្រៀងនយោបាយមួយ ស្តីពីការបង្កើតក្រុមប្រឹក្សាបោះឆ្នោតបណ្តោះអាសន្ន ក៏ដូចជា ឯកភាពលើវិធីនិងពេលវេលាសម្រាប់ការបោះឆ្នោត ក្នុងនោះធានាថា មានតំណាងជាស្ត្រីនិងយុវជនផងដែរ។ លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ បង្កើនការជួយឧបត្ថម្ភដល់ប្រទេសហៃទី អំពីបច្ចេកទេសនិងវិធានការការពារ ក្នុងដំណាក់កាលដ៏លំបាកនេះ។ ទន្ទឹមជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅហៃទី ដែលបានអនុវត្តវិធានការណ៍នានាដើម្បីជួយដល់ប្រទេសហៃទីក្នុងរយៈពេលកន្លងមក ព្រមទាំងគាំទ្រការពន្យាអាណត្តិរបស់ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅហៃទីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ