វៀតណាម-អាមេរិកហាត់សមបង្ការប្រឆាំងគ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះទ្រង់ទ្រាយធំ

វៀតណាម-អាមេរិកហាត់សមបង្ការប្រឆាំងគ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះទ្រង់ទ្រាយធំ - ảnh 1
វៀតណាម-អាមេរិកធ្វើសមយុទ្ធបង្ការប្រឆាំងគ្រោះធម្មជាតិនិងស្វែងរក-
ជួយសង្គ្រោះទ្រង់ទ្រាយធំ

(VOVworld)-ក្នុងក្របខ័ណ្ឌនៃកម្មវិធីដៃគូប៉ាស៊ីហ្វិក ២០១៦ (PP១៦) នាព្រឹកថ្ងៃទី២៦
កក្កដា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរួមសហការជាមួយបណ្តាកងកម្លាំង
នៃកម្មវិធី PP១៦ ធ្វើការហាត់សមលើកកំពស់លទ្ធភាពបង្ការប្រឆាំង គ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះ។​នេះជាការហាត់សមមានទ្រង់ទ្រាយធំ ដោយមានការចូលរួមរបស់
មនុស្សជាង១៥០នាក់និងនាវាជួយសង្គោះលើសមុទ្រ រួមទាំងកងកម្លាំងរបស់វៀតណាម
និងអាមេរិកផងដែរ។ ការហាត់សមយុទ្ធនេះ សំដៅលើកកំពស់សមត្ថភាពអ្នកដឹកនាំ
ការបញ្ជាណែនាំរបស់រដ្ឋអំណាច របស់បញ្ជាការដ្ឋានបង្ការប្រឆាំងព្យុះទឹកជំនន់និងស្វែង
រកសង្គ្រោះគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមរបស់កម្លាំងអន្តរជាតិ។​តាមរយៈនេះ នឹង
បំពេញបន្ថែម​ជាជំហានៗនូវផែនការនិងវិធានការឲ្យសមស្របទៅនឹង ស្ថានភាពជាក់ស្តែង
ត្រៀមខ្លួនជាស្រេចទប់ទល់ជាមួយគ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ