វៀតណាម-អាមេរិកឯកភាពបង្កើនការចរចារទ្វេភាគីអំពីសន្តិសុខ

វៀតណាម-អាមេរិកឯកភាពបង្កើនការចរចារទ្វេភាគីអំពីសន្តិសុខ - ảnh 1

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអាមេរិក រដ្ឋមន្រ្តីក្រសួង
នគរបាលវៀតណាមលោក Tran Dai Quang នាថ្ងៃទី១៨ មិនា បានមានជំនួបសន្ទនា
ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិករួមមានទីប្រឹក្សារងសន្តិសុខជាតិ
លោកស្រី Avril Haines អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Antony Blinken និងអនុ
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Michael Vickers។នៅបណ្ដាជំនួបនេះ រដ្ឋមន្រ្តី
លោក Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់
ទំនងសហប្រតិបតិ្តការវៀតណាម-អាមេរិកនាពេលកន្លងទៅ ជាពិសេសគឺតាំងពី
ពេលប្រទេសទាំង២បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនាខែកក្កដាឆ្នាំ២០១៣។លោកមានគោលបំណងថា អាមេរិកបន្តបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាព
សហប្រតិបតិ្តការនានារវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំង២ក្នុងការ បង្ការ
ប្រឆាំងបទល្មើស ជួយឧបត្ថម្ភដោះស្រាយផលវិបាកដោយជាតិគីមីពុលព័ណ៍
លឿងទុំ/dioxin និងបញ្ហាជនវៀតណាបាត់ខ្លួនក្នុងសង្គ្រាមទៀតផង។បណ្ដាមន្ត្រី ជាន់ខ្ពស់អាមេរិកអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់
លោករដ្ឋមន្រ្តី Tran Dai Quang ក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក និង ចាត់ទុកនេះជាជំហានផ្ដើមដ៏ល្អប្រសើរសំរាប់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍
លើក ទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ភាគីអាមេរិក
បានថ្លែងអំ ណរគុណរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានសកម្មដោះ
ស្រាយបញ្ហា ទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម ព្រមទាំងឯកភាពថានឹង
បង្កើនកិច្ចសហប្រតិ បតិ្តការក្នុងការតស៊ូប្រឆាំងបទល្មើស រក្សានិងបើកទូលាយ
យន្តការចរចារទ្វេភាគី អំពីបញ្ហាសន្តិសុខ។មន្ត្រីសន្តិសុខជាតិអាមេរិកក៏បាន
វាយតំលៃខ្ពស់ចំពោះការ ខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ច
ការពារសិទ្ធិមនុស្ស និងចាត់ទុកថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមគឺជា
រដ្ឋធម្មនុញ្ញ១ក្នុងចំណោមរដ្ឋធម្មនុញ្ញ ដ៏ជឿនលឿនបំផុតលើពិភពលោកក្នុង
វិស័យការពារសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ