វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស

វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឧត្តមសេនីយ៍ឯក Nguyen Chi Vinh (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣ ធ្នូ  ក្នុងជំនួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួង
ការពារប្រទេសអេស្ប៉ាញ លោក Pedro Arguelles Salaverria ដែលបានមាន
ដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ធ្នូ សមាជិកគណៈ
កម្មាធិការមជ្ឈឹមបក្សនិងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឧត្តម
សេនីយ៍ឯក Nguyen Chi Vinh  បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព
ទំនាក់ ទំនងជាមួយអេស្ប៉ាញនិងមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិ
ការជាមួយអេស្ប៉ាញឲ្យសមស្របនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាពិសេស
លើវិស័យការពារប្រទេស។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើថា៖
នាពេលខាង មុខ ភាគីទាំងពីត្រូវអនុវត្តសកម្មកិច្ចសហប្រតិបត្តិការលើវិស័យ
ការពារប្រទេស ដោយឈរលើខ្លឹមសារនៃអនុសារណៈយោគយល់គ្នាអំពី
កិច្ចសហប្រតិបត្តិការទ្វេ ភាគីដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១០។
ក្នុងនោះ ភាគីទាំង ២ នឹងប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការរវាងបណ្ដា
ស្ថាប័ន្ធស្រាវជ្រាវយុទ្ធសាស្ត្រ ផ្លាស់ប្តូរ ការបណ្តុះបណ្ដាល ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ