វៀតណាម-អូស្រ្តាលីមានគោលបំណងបង្កើនទំនាក់ទំនងដៃគូរលើគ្រប់វិស័យ
|
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈchinhphu.vn ) |
(VOVworld)-នៅខាងក្រៅសន្និសីទជាន់ខ្ពស់សមាគមបណ្តាប្រជាជាតិអាស៊ី-អាគ្នេយ៌ (អាស៊ាន)ដែលបានរៀបចំនៅប្រ៊ុយណេ នាព្រឹកថ្ងៃទី១០តុលា នាយករដ្ឋមន្រ្តីវៀត
ណាម លោក Nguyen Tan Dung បានមានជំនួប សន្ទនាជាមួយសមភាគីអូស្រ្តាលី
លោកTony Abbott សំដៅផ្លាស់ប្តូររាល់វិធាន ការដើម្បីជម្រុញខ្លាំងជាងទៀតទំនាក់
ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ នាយករដ្ឋមន្រ្តី
លោក Nguyen Tan Dung អះអាង ថា គោលបំណងរបស់វៀតណាមនិងអូស្រ្តាលី
គឺដើម្បីនាំមកផលប្រយោជន៌ជាក់ ស្តែងសម្រាប់ការអភិវឌ្ឍន៌រួមនៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៌រួមក្នុងតំបន់និងលើ
ពិភពលោក។ នាយក រដ្ឋមន្រ្តីវៀតណាម បានស្នើរភាគីទាំងពីរសម្រេចកិច្ចចរចារ
យ៉ាងចាប់សហ័សដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងនោះមាន
កិច្ចព្រមព្រៀងជួយឧបត្ថម្ភ វិស័យយុត្តិធម៌ជាដើម។ រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអូស្រ្តា
លីលោក Tony Abbotអះអាងថាគោលបំណងរបស់អូស្រ្តាលីគឺជម្រុញទំនាក់ទំនង
ដៃគូលើគ្រប់វិស័យជាមួយវៀតណាម៕