វៀតណាម-អ៊ីស្រាអ៊ែលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

វៀតណាម-អ៊ីស្រាអ៊ែលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin និងលោកជំទាវ (រូបថត៖ក្រសួងការបរទេស)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសាធារណៈរដ្ឋសង្គម
និយមវៀតណាមលោក Tran Dai Quang ប្រធានាធិបតីរដ្ឋអ៊ីស្រាអ៊ែលលោក Reuven
Ruvi Rivlin និងលោកជំទាប នឹងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ មិនា ខាងមុខ។ចាប់ពីពេលបង្កើតទំនាក់ទំនងការទូត
នាឆ្នាំ១៩៣៣មក វៀតណាមនិងរដ្ឋអ៊ីស្រាអ៊ែលបានរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់។ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីវៀតណាម-អ៊ីស្រាអ៊ែលកំពុងមាន
កំណើនជាប្រចាំឆ្នាំ ហើយឆ្លើយតបនឹងតម្រូវការដ៏សម្បូរបែបនៃ ទីផ្សារទាំងពីរ។
លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អ៊ីស្រាអ៊ែលជាប្រទេសមួយក្នុងចំណោម
ប្រទេស ដែលបានទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ទំហំ
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងពី៦៨លានដុល្លាអាមេរិកនាឆ្នាំ
២០១៥រហូត ដល់ទៅ១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៤ ហើយជាង១ពាន់២
សែនលាន ដុល្លាអាមេរិកក្នុងឆ្នាំ២០១៦។ ភាគីទាំងពីរបានជំរុញខ្លាំងដោយឥត
ឈប់ឈរនូវកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ដែលជាប្រៀបខ្លាំងរបស់
អ៊ីស្រាអ៊ែល។កិច្ចសហប្រតិបតិ្តការកសិកម្ម បច្ចេកវិទ្យាខ្ពស់រវាងប្រទេសទាំងពីរ
ត្រូវបានអភិវឌ្ឍន៍នៅតំបន់ជាច្រើន ក្រោម រូបភាពគឺវៀតណាមទិញម៉ាស៊ីន បច្ចេក
វិទ្យាឬជួលអ្នកជំនាញការរបស់អ៊ីស្រាអ៊ែល។លើវិស័យអប់រំ បណ្ដុះបណ្ដាល
ពលកម្ម អ៊ីស្រាអ៊ែលបានរៀបចំការបណ្ដុះ បណ្ដាលកម្មាភិបាលខាងវិទ្យាសាស្ត្រ
បច្ចេកទេសនិងកសិកម្មជាច្រើននាក់សំរាប់វៀតណាម។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីរដ្ឋអ៊ីស្រាអ៊ែល
លោក Reuven Ruvi Rivlin និងលោកជំទាវសំដៅពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់
 ទំនងទ្វេភាគី ផ្លាស់ប្ដូរវិធានការជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ព្រមទាំង
ផ្លាស់ប្ដូរមតិអំពីបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ