វៀតណាម-អាហ្វ្រិកខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិល

(VOVworld) – នាថ្ងៃទី ៣០ ឧសភា នៅរដ្ឋធានី Pretoria អាហ្វ្រិកខាងត្បូង គណៈប្រតិភូក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមដឹកនាំដោយអនុប្រធាន នាយកដ្ឋានអាកាសចរណ៍វៀតណាម លោក Vo Huy Cuong បានជួបចរចារជា មួយគណៈប្រតិភូក្រសួងគមនាគមន៍ដឹកជញ្ជូនប្រទេសម្ចាស់ផ្ទះអំពីការអនុវត្ត កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិលរវាងវៀតណាមនិងអាហ្វ្រិក
ខាងត្បូង។បញ្ចប់ការចរចារ ភាគីទាំង ២ បានចុះហេត្ថលេខាលើអនុស្សារណៈ យោគយល់អំពីលទ្ធផលដែលទទួលបានឯកភាពអំពីខ្លឹមសារចុងក្រោយរបស់
ពង្រាងកិច្ចព្រម ព្រៀងអាកាសចរាណ៍។ បណ្ដាការព្រមព្រៀងនេះនឹងត្រូវបាន
ដាក់ជូនឲ្យ រដ្ឋាភិបាលនៃប្រទេសទាំង ២ អនុម័តនិងចុះហេត្ថលេខានាពេល
ខាងមុខ ដើម្បី បើកជើងហោះហើរវាងអាហ្វ្រិកខាងត្បូងនិងវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ