វៀតណាម-អាហ្សង់ទីនប្តេជ្ញាជម្រុញទំនាក់ទំនងដៃគូរគ្រប់ជ្រុងជ្រោយមានចរិតលក្ខណៈយុទ្ធសាស្រ្ត

(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា ជាខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាហ្សង់ទីន (25/10/1973-25/10/2018)។ អញ្ជើញវាយតម្លៃអំពីទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអះអាងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត រហូតដល់បច្ចុប្បន្ន វៀតណាមនិងអាហ្សង់ទីនបានឃើញពីជំហានអភិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់ទំនងទ្វេភាគី នៅលើមូល ដ្ឋាននៃភាពប្រហាក់ប្រហែលអំពីប្រវត្តិសាស្ត្រ ការគោរពនិងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជារាល់ផលប្រ យោជន៍រួម។

ចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺអាហ្សង់ទីន បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមនៅតំបន់អាមេរិកឡាទីន។ ផ្ទុយទៅវិញប្រទេស វៀតណាមគឺជាទីផ្សារសំខាន់ទីពីររបស់ប្រទេសអាហ្សង់ទីន នៅតំបន់អាស៊ីនិងឈរលំ ដាប់ថ្នាក់ទីបួននៃបណ្តាទីផ្សារនាំចេញសកលរបស់ប្រទេសអាហ្សង់ទីនផងដែរ។

លោក Dang Xuan Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានឱ្យដឹង ថា: “ជាមួយនឹងគោលដៅជម្រុញកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាមនិងអាហ្សង់ទីនឲ្យមានការអភិវឌ្ឍសក្តិសមជាមួយទំនាក់ទំនងនយោបាយ យ៉ាងល្អប្រសើ បម្រើការអភិវឌ្ឍនៃប្រទេសនីមួយៗនោះ គឺប្រទេសទាំងពីរ គប្បីបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យដទៃដែលពោរពេញទៅដោយសក្កានុភាព ដូចជាថាមពល កសិ កម្ម អប់រំនិងទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ