វៀតណាមអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។

វៀតណាមអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi (vov.vn)


        VOV-នាថ្ងៃទី៩ឧសភា ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះ
ការ​ដែលក្នុងរយៈពេលកន្លងមកចិនជាបន្តបន្ទាប់បញ្ជូននាវានេសាទត្រីទៅប្រជុំ
កោះ Truong Sa អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh
Nghi បានលើកច្បាស់ថា៖

        “យើងខ្ញុំយកចិត្តទុកដាក់និងតាមដានយ៉ាងម៉ត់ចត់រាល់ការប្រព្រឹត្តទាក់ទិន​
ដល់បញ្ហានេះ។ ​យើងខ្ញុំចាត់ទុកថាគ្រប់សកម្មភាពរបស់ភាគីទាក់ទិននានាត្រូវ​គោរពតាមច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិអំពី​ច្បាប់សមុទ្រឆ្នាំ១៩៨២​គោរពអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិ​យុត្តាធិការរបស់ប្រទេសទាក់ទិន។​ វៀតណាមអះអាងនូវអធិបតេយ្យភាពរបស់
ខ្លួន​ចំពោះ​ប្រជុំកោះ Truong Sa និងគ្រប់សកម្មភាពនៅដំបន់សមុទ្រនេះដែលមិន
​មាន​ការ​យល់ព្រមរបស់វៀតណាមគឺរំលោភលើអធិបតេយ្យភាពរបស់វៀតណាម។”

        នាថ្ងៃដ៏ដែល សមាគមអ្នកច្បាប់វៀតណាមនិងគណៈប្រតិភូសមាជិកសភា​ម
ណ្ឌល Dong Nai បានរៀបចំសន្និសីទឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ​អធិបតេយ្យ​ភាព​កោះសមុទ្ររបស់វៀតណាម។ នៅសន្និសីទ​អ្នកប្រវត្តិសាស្ត្រ Duong Trung Quoc សមាជិកសភាមណ្ឌល Dong Nai បានលើកច្បាស់ថា​អធិបតេយ្យភាព​សមុទ្រ​កោះរបស់វៀតណាមត្រូវបានអះអាងពីរាប់ពាន់ឆ្នាំកន្លងមកនិងប្រជាជន​វៀត​ណាមកំពុងបន្តរាល់តំលៃមានចរិតលក្ខណៈបន្តបន្ទាប់របស់ប្រវត្តិសាស្ត្រដើម្បី​បន្តរក្សានិងការពារអធិបតេយ្យភាពសមុទ្រកោះដ៏ពិសិទ្ធនៃមាតុប្រទេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ