វៀតណាម-ឥណ្ឌាខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh បានចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគគឺជា កិច្ចសហប្រតិបត្តិការដ៏សំខាន់ដែលត្រូវការជំរុញថែមទៀតនាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកក្នុងរយៈពេលឆាប់បំផុត។
វៀតណាម-ឥណ្ឌាខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម - ảnh 1 បនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) និងរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar។ (រូបថត៖ VGP)

នាថ្ងៃទី២៥ សីហា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានអញ្ជើញធ្វើជាសហអធិបតីនៅសម័យ ប្រជុំលើកទី១៧គណៈកម្មាធិការចម្រុះវៀតណាម-ឥណ្ឌាអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តាម ប្រព័ន្ធវីដេអូ។ នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងសហ ប្រតិបត្តិការសន្តិសុខការពារជាតិគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភ ដែលនាំមកនូវប្រសិទ្ធភាពសម្រាប់ទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនេះ ភាគី ទាំងពីរបានចាត់ទុកថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ភាគីទាំងពីរត្រូវការបន្ត សហការយ៉ាងស្អិតរមួត ចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការឆ្លើយ តបនឹងជម្ងឺរាតត្បាត Covid-19 ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh បានចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគគឺជា កិច្ចសហប្រតិបត្តិការដ៏សំខាន់ដែលត្រូវការជំរុញថែមទៀតនាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកក្នុងរយៈពេលឆាប់បំផុត។ ភាគីទាំងពីរ បានឯកភាពអំពាវនាវឲ្យមានការបោះទុនទៅក្នុងវិស័យនានាដែលឥណ្ឌាមានឧត្តមភាព ហើយវៀតណាមមានតម្រូវការអភិវឌ្ឍដូចជាបច្ចេកវិទ្យា ព័ត៌មាន ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មប្រកបដោយគុណ ភាពខ្ពស់។

ចំណែកឯខ្លួនវិញ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាអ្នកសម្របសម្រួលរបស់ វៀតណាមក្នុងទំនាក់ទំនងអាស៊ាន-ឥណ្ឌាដំណាក់កាលឆ្នាំ២០១៥-២០១៨។ ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ការដោះ ស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ព្រមទាំងអំពាវនាវឲ្យភាគីពាក់ ព័ន្ធនានាគោរពសាលក្រមចំពោះយន្តការដោះស្រាយជម្លោះរបស់ UNCLOS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ