វៀតណាម-ឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម-ឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់
អាស៊ាន-ឥណ្ឌា (រុបថតៈ Internet)


(VOV)-នាយប់ថ្ងៃទី២១ធ្នូនាយករដ្ឋមន្រ្តី Nguyen Tan Dungរួមជាមួយគណៈប្រតិភូ
វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរចូល
រួមសន្និសីទជាន់ខ្ពស់សំដៅរំលឹកខួបលើកទី២០ ទំនាក់ទំនងសន្ទនាអាស៊ានឥណ្ឌា
ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi ឥណ្ឌា។ ដំណើរទស្សនកិច្ចលើកនេះរបស់
នាយករដ្ឋមន្រ្តី Nguyen Tan Dung អះអាងថា វៀតណាម ជាសមាជិកសកម្ម ម្ចាស់
ការ និងមានការទទួលខុសត្រូវចំពោះអាស៊ាន ទន្ទឹមនឹងនោះ ជម្រុញកិច្ចសហប្រតិ
បត្តិការរវាងវៀតណាមជាមួយឥណ្ឌាឲ្យកាន់តែ សក្តិសមជាទំនាក់ទំនងដៃគូរយុទ្ធ
សាស្រ្ត។​​សញ្ញាសំខាន់ក្នុងសន្និសីទលើកនេះ គឺសេចក្តីប្រកាសលើកកំពស់ទំនាក់
ទំនងអាស៊ាននិងឥណ្ដាពីសន្ទនា ឡើងទៅដៃគូរ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាម Pham Quang Vinh ឲ្យដឹងថា៖

        "អាស៊ាន-ឥណ្ឌាបានសម្រេចការចរចាលើកិច្ចព្រមព្រៀងចំនួន២ស្តី
អំពីពាណិជ្ជកម្មសេវ៉ាកម្មនិងវិនិយោគ សំដៅបង្កើតមូលដ្ឋាន ដើម្បីឆាប់
សម្រេចបានតំបន់ពាណិជ្ជកម្មសេរីលើគ្រប់វិស័យរវាងអាស៊ាននិងឥណ្ឌា
។ ភាគីទាំងពីរនិងបង្កើន រាល់លក្ខណៈដើម្បីជម្រុញការជួបប្រាស្រ័យស
កម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៌ដែលមុនបង្អស់ផ្តោតទៅ
លើប្រភពកម្លាំងដើម្បីបង្កើនការផ្សារភ្ជាប់អាស៊ាន-ឥណ្ឌា"។

        ចំពោះទំនាក់ទំនងវៀតណាម-ឥណ្ឌា ប្រទេសទាំងពីរមានការប្តេជ្ញាចិត្ត ប្រមូលផ្តុំជម្រុញកិច្ចសហប្រតិបត្តិការលើសសរស្នូលចំនួន៥ ក្នុងនោះមានការ ខំប្រឹងប្រែងនាំតម្លៃពាណិជ្ជកម្មវៀតណាម -ឥណ្ឌាឡើងដល់៧ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ២០១៥ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ