វេទិកា Davos ឆ្នាំ ២០១៩ កំណត់រូបរាងស្ថាបត្យកម្មសកលក្នុងសករាជ បដិវត្តន៍​ឧស្សាហកម្ម ៤.០

(VOVWORLD) -នាថ្ងៃទី ៥ ខែវិច្ឆិកា អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវប្រទេសស្វីស បានជូនដំណឹងអំពីសន្និសីទប្រចាំឆ្នាំ ២០១៩ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឬហោះថា វេទិកា Davos ឆ្នាំ ២០១៩។ 
វេទិកា Davos ឆ្នាំ ២០១៩ កំណត់រូបរាងស្ថាបត្យកម្មសកលក្នុងសករាជ បដិវត្តន៍​ឧស្សាហកម្ម ៤.០ - ảnh 1 លោក Klaus Schwab ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

វេទិកា Davos នាពេលខាងមុខនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុង Davos-Klosters (ប្រទេសស្វីស)។ ប្រធានបទនៃវេទិកានេះគឺ "សកលភាវូបនីយកម្ម ៤.០៖ ការកំណត់រូបរាងស្ថាបត្យកម្មសកលក្នុងសករាជ បដិវត្តន៍ឧស្សាហកម្មលើកទី ៤" ។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ នឹងមានការចូលរួមរបស់ថ្នាក់ដឹកនាំចំនួន ៣ ពាន់រូប មកពីគ្រប់វិស័យក្នុងសង្គម តំណាងជួរមុខរបស់រដ្ឋាភិបាលចំនួន ១ រយរូប និង សហគ្រាសចំនួន ១ ពាន់រូប។ វេទិកានេះរួមមានថ្ងៃធ្វើការចំនួនជាង ៤០០ ពេល របស់រដ្ឋាភិបាល អង្គការអន្តរជាតិ សហគ្រាស សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញជួរមុខលើគ្រប់វិស័យ និងយុវវ័យមកពី ទូទាំងពិភពលោក។ សន្និសីទនេះក៏នឹងប្រព្រឹត្តិទៅ កិច្ចសន្ទនាសកល ដោយមានការផ្ដល់អនុសាសន៍រពីសំណាក់អង្គសន្និសីទ អ្នកជំនាញ អង្គការអន្ដរជាតិ ក្នុងនោះមានសមាជិកនៃក្រុមប្រឹក្សាពិបាលវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ