វេទិកា “ជំរុញការផលិតដោយផ្សាភ្ជាប់នឹងការជួញដូរកសិផលវៀតណាមឆ្នាំ ២០១៩”

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែមីនា នៅរដ្ឋធានីហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបានសហការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មរៀបចំវេទិកា ក្រោមប្រធានបទ “ជំរុញការផលិតដោយផ្សាភ្ជាប់នឹងការជួញដូរកសិផលវៀត ណាមឆ្នាំ២០១៩”។
វេទិកា “ជំរុញការផលិតដោយផ្សាភ្ជាប់នឹងការជួញដូរកសិផលវៀតណាមឆ្នាំ ២០១៩” - ảnh 1រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong ថ្លែងនៅវេទិក (រូបថត៖ VOV)

ឆ្នាំ២០១៩ជាឆ្នាំសំខាន់ចំពោះវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុងការ បោះជំហានទៅមុខសម្រេចផែនការ៥ឆ្នាំដំណាក់កាល២០១៦-២០២០។ ក្នុង ឆ្នាំ២០១៩ បក្ស រដ្ឋសភានិងរដ្ឋាភិបាល សុទ្ធតែប្រគល់អោយវិស័យកសិកម្មនូវ ភារកិច្ចនិងគោលដៅដ៏ខ្ពស់ជាងឆ្នាំ២០១៨ដូចជា៖ កំណើន GDP ជាង៣% តម្លៃ ផលិតកម្មជាង៣,១១% ទំហំនាំចេញទទួលបានចំនួន៤៣ពាន់លានដុល្លា អាមេរិក។

        ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ វិស័យកសិកម្មវៀតណាមកំពុងបន្ត រៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍ផលិតកម្មតាមអ័ក្សផលិតផល មុខព្រួញចំនួន៣រួមមាន៖ ផលិតផលមុខព្រួញថ្នាក់ជាតិ ផលិតផលមុខព្រួញថ្នាក់ ខេត្ត និងផលិតផលពិសេសដោយឡែកនៃតំបន់នីមួយៗដែលមានម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ