វេទិកា “ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តកូរ៉េខាងត្បូងវៀតណាមក្នុងរយៈ២០ឆ្នាំខាងមុខ”

វេទិកា “ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តកូរ៉េខាងត្បូងវៀតណាមក្នុងរយៈ២០ឆ្នាំខាងមុខ” - ảnh 1
ថ្នាក់ដឹកនាំរបស់វៀតណាមនិងកូរ៉េខាងត្បូងក្នុងពិធី
ចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ (រូបថតៈ Internet)

(VOV)-នាថ្ងៃទី២៨សីហានៅទីក្រុងហាណូយ វិទ្យាស្ថានវិទ្យាសាស្រ្តសង្គមវៀត
ណាមបានសហការជាមួយមូលនិធិកូរ៉េខាងត្បូ (Korea Foundation) រៀបចំវេទិការ
កូរ៉េខាងត្បូង វៀតណាមក្រោមប្រធានបទ “ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តកូរ៉េខាង
ត្បូង​វៀតណាមក្នុងរយៈ២០ឆ្នាំខាងមុខ ចែករំលែកចក្ខុវិស័យ និងចំណេះដឹង”។ នេះជាសកម្មភាព១ក្នុងចំណោមសកម្មភាពសំដៅអបអរ​សាទរំលឹកខួបអនុស្សាវរីយ៌
លើកទី២០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រ​ទេសទាំងពីរ វៀតណាម កូរ៉េខាង
ត្បូង (ថ្ងៃទី២២ធ្នូ១៩៩២-ថ្ងៃទី២២ធ្នូ២០១២) និងបង្កើនថែមទៀតទំនាក់ទំនងសហ
ប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត បណ្តុះបណ្តាល និងពិគ្រោះយោបល់
គោលនយោបាយរវាងបណ្តាវិទ្យាស្ថាន ស្រាវជ្រាវរបស់វៀតណាមនិងកូរ៉េខាង
ត្បូង។ ថ្លែងមតិនៅទីនេះ សាស្រ្តាចរណ៌ បណ្ឌិត Nguyen Xuan Thang ប្រធាន
វិទ្យាស្ថានវិទ្យាសាស្រ្តសង្គមវៀតណាម បានឲ្យដឹងថា៖

        “ក្នុងកាលៈទេសៈភាវូបនីយកម្មនិងធ្វើសមាហរណសេដ្ឋកិច្ចអន្តរជាតិ
កូរ៉េ ខាងត្បូងនិងវៀតណាមមានសក្តានុភាពដ៏ធំធេងនិងអាចបំពេញឲ្យគ្នា
ទៅវិញទៅមកក្នុងដំណាក់កាលសហប្រតិបត្តិការនិងអភិវឌ្ឍន៌។ ជាងនេះ
​ទៅទៀត ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង វៀតណាមត្រូវបាន ជំរុញយ៉ាងខ្លាំងក្លាថែមទៀតដោយការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ