វេទិកាកិច្ចសហប្រតិបត្តិការវៀតណាម - បារាំងស្តីពីទីក្រុងឆ្លាតនិងចីរភាព

(VOVWORLD) -នាថ្ងៃទី ៤ ខែកក្កដានៅទីក្រុងហូជីមិញ ស្ថាប័នពាណិជ្ជកម្មនិងវិនិយោគបារាំង សហការជាមួយអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញបានរៀបចំ "កិច្ចសហប្រតិបត្តិការវៀតណាម - បារាំងស្តីពីទីក្រុងឆ្លាតនិងចីរភាព"។
វេទិកាកិច្ចសហប្រតិបត្តិការវៀតណាម - បារាំងស្តីពីទីក្រុងឆ្លាតនិងចីរភាព - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគុណភាពនៃខ្យល់អាកាសរវាងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញ

ថ្លែងមតិក្នុងវេទិកានេះអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានឲ្យដឹងថាទីក្រុងកំពុងអនុវត្តគម្រោងការ សំណង់សាងសង់ទីក្រុងក្លាយទៅជាទីក្រុងឆ្លាតក្នុងដំណាក់កាលឆ្នាំ ២០១៧ - ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។

“តាមការគ្រោងទុកដំណើរការដល់ឆ្នាំ២០២០ យើងនឹងអនុវត្តនូវគោលដៅជាក់ស្តែងនិងផ្តល់សេវាមានផលប្រយោជន៍ជូនដល់ប្រជាជននៅក្នុងទីក្រុងដោយ ឈរលើមូលដ្ឋានសុវត្ថិភាពចរាចរណ៍ អប់រំ និងសុខភាព។ "

នៅក្នុងវេទិកានេះអ្នកជំនាញការបារាំងបានចែករំលែក បទពិសោធន៍ ការស្រាវ ជ្រាវចំពោះគ្រប់កាលៈទេសៈមេរៀនជាក់លាក់ពីប្រទេសបារាំងនិងបណ្តាអភិវឌ្ឍន៍ក្នុងការអនុវត្តផែនការទីក្រុងឆ្លាតនិងចីរភាព។ ទន្ទឹមនឹងនេះគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញបានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគុណភាពនៃខ្យល់អាកាសដើម្បីទប់ទល់នឹងបញ្ហាបរិស្ថានជា ពិសេសគឺ ការគ្រប់គ្រងគុណភាពខ្យល់អាកាសនិងជំរុញការអភិវឌ្ឍទីក្រុងហូជីមិញប្រកប ដោយភាពសក្តិសមនិងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ